* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ទីបំផុត! តំណាងអយ្យការសម្រេចដោះលែងបុរសម្នាក់ ដែលប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់ ដែលចូលទៅកាប់ខ្លួនដល់ក្នុងផ្ទះ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

16-05-2026 15:58

(កំពង់ឆ្នាំង)៖ នៅទីបំផុត! តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចដោះលែងបុរសម្នាក់ឲ្យត្រឡប់ទៅផ្ទះវិញ ដែលត្រូវឃាត់ខ្លួនក្នុងហេតុការណ៍អំពើហិង្សា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យភាគីម្ខាងទៀតស្លាប់ ដោយសារតែការប្រើប្រាស់សិទ្ធិការពារខ្លួន ក្រោយអ្នកដែលស្លាប់បានចូលទៅកាប់គាត់ដល់ក្នុងផ្ទះ។

បុរសខាងលើឈ្មោះ នី រ៉វី ជនជាតិខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងផ្ទះរបស់ឈ្មោះ នី រ៉វី។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដែលស្លាប់ឈ្មោះ សុះ អាលី បានផឹកស៉ីនៅផ្ទះទល់មុខផ្ទះរបស់ឈ្មោះ នី រ៉វី ហើយបានបោះសម្ដីឌឺដងដាក់ទៅឈ្មោះ នី រ៉វី។ ក្រោយមកប្រជាការពារ បានបំបែកកុំឲ្យមានការឈ្លោះប្រកែកគ្នា។ ប៉ុន្ដែឈ្មោះ សុះ អាលី បានកាន់ពូថៅដើរចូលទៅកាន់ឈ្មោះ នី រ៉វី ដល់ក្នុងផ្ទះចំលើកណ្ដាលក្បាល ទើបឈ្មោះ នី រ៉វី រត់ទៅយកពូថៅនៅផ្ទះបាយ ដើម្បីការពារខ្លួន ដោយកាប់ត្រឡប់ទៅវិញបណ្ដាលឲ្យឈ្មោះ សុះ អាលី ស្លាប់ភ្លាមៗ។

បន្ទាប់ពីកើតហេតុឈ្មោះ នី រ៉វី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង បន្ដនីតិវិធី។ ការឃាត់ខ្លួននេះ ក៏មានប្រតិកម្មជាបន្ដបន្ទាប់ពីមហាជននៅលើបណ្ដាញសង្គម ដោយអះអាងថា បុរសខាងលើគ្រាន់តែប្រើប្រាស់សិទ្ធិការពារខ្លួនពីការកាប់ប្រហាររបស់អ្នកស្លាប់តែប៉ុណ្ណោះ។

ក្រោយទទួលបានព័ត៌មាននេះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងសិក្សាទិដ្ឋភាពច្បាប់ អង្គហេតុជាក់ស្ដែង ក្នុងករណីបុរសនោះ ពិតជាប្រើប្រាស់សិទ្ធិការពារខ្លួនមែន គឺត្រូវបានធានាដោយច្បាប់។

លុះនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានសម្រេចដោះលែងបុរសខាងលើ ដោយសំអាងហេតុថា នេះជាការប្រើប្រាស់សិទ្ធិការពារខ្លួន៕