* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកគ្រូទើបប្រឡងជាប់គ្រូកិច្ចព្រមព្រៀងថ្មីៗ លើកដៃស្នើឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួយឧបត្ថម្ភការព្យាបាលជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ (Video inside)

16-05-2026 16:04

(ភ្នំពេញ)៖ អ្នកគ្រូម្នាក់ ដែលទើបប្រឡងជាប់គ្រូកិច្ចព្រមព្រៀង ឈ្មោះ ម៉ូវ សុផាន់ អាយុ២៦ឆ្នាំ បានលើកដៃម្រាមដប់ សំពះស្នើយ៉ាងទទូចនៅលើបណ្តាញសង្គម ដើម្បីផ្ញើសារទៅកាន់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាជួយឧបត្ថម្ភការព្យាបាលជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយផង។

កំពុងបង្រៀននៅខេត្តព្រៃវែង បានចំនួន ៤ខែ ស្រាប់តែធ្លាក់ខ្លួនឈឺ អ្នកគ្រូ ម៉ូវ សុផាន់ បានដាក់ច្បាប់ ចំនួន ៣ខែ ដោយសារឈឺធ្វើទុក្ខរហូត។ យុវតី ដែលកំព្រាម្តាយតាំងពីវ័យក្មេងរូបនេះ បាននិងកំពុងព្យាបាលជំងឺ ចំនួន ២ខែហើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦​​​​​ ខែឧសភា ឆ្នាំ២០២៦ អ្នកគ្រូ ម៉ូវ សុផាន់ បានបញ្ជាក់ថា «កាលនៅរៀនសាកល​​​ខ្ញុំប្រឹងតស៊ូរៀនផងធ្វើការផងលំបាកណាស់ ត្រូវផ្គត់ផ្គង់ខ្លួនឯងថែមទាំងជួយគ្រួសារតិចតួច។ ម្ដាយខ្ញុំជាអ្នកធ្វើស្រែ ពុកកម្មករគេ​។ មួយថ្ងៃបានត្រឹម​២០​០០០៛​ ទៅ​ ៣០ ០០០៛ទេ។​ ទើបចូលបង្រៀនបាន៤ខែ​ ក្លាយជាបន្ទុកពួកគាត់។ ពុកខានធ្វើការ១ខែជាងហើយ ព្រោះយកខ្ញុំដើរព្យាបាលជំងឺ។​ នៅរៀនសន្សំសំចៃហូបចុកត្បិតត្បៀត បូករួមកើតមកម្ដាយបង្កើតស្លាប់ចោលសុខភាពមិនល្អតាំងពីក្មេង»

អ្នកគ្រូ បានឲ្យដឹងទៀតថា ដំបូងឡើយអ្នកគ្រូឈឺតិចតួច តែព្យាបាលមិនជា។ លុះពេលឈឺខ្លាំង ក៏ទៅមន្ទីរពេទ្យកាល់ម៉ែត ហើយពេទ្យប្រាប់ថា ជំងឺខូចតម្រងនោមនេះដល់ដំណាក់កាលចុងក្រោយហើយ និងមានតែវិធីលាង ឈាមរហូតទេ។ បច្ចុប្បន្ន អ្នកគ្រូបាននិងកំពុងលាងឈាមនៅមន្ទីរពេទ្យរុស្ស៉ី។

ដោយសារតែធ្លាក់ខ្លួនឈឺទាំងវ័យក្មេង និងចង់រស់នៅបន្តទៀត អ្នកគ្រូ ម៉ូវ សុផាន់ បានបង្ហោះសារលើបណ្តាញសង្គមឈ្មោះ​​​ សិរី​ ម៉ា ដោយអំពាវនាវយ៉ាងទទូចដល់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួយសង្គ្រោះអ្នកគ្រូផង។

អ្នកគ្រូបានសរសេរសារថា «សូមគោរពដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស សូមផ្ដល់ក្ដីមេត្តាជួយសង្រ្គោះជីវិតក្មេងស្រីម្នាក់នេះផង ខ្ញុំទើបតែអាយុ២៦ឆ្នាំ មិនចង់លាងឈាមមួយជីវិតទេ។ ខ្ញុំទើបតែប្រឡងជាប់គ្រូកិច្ចព្រមព្រៀងថ្មីៗ ទើបតែបង្រៀនបាន ៤ខែស្រាប់តែធ្លាក់ខ្លួនឈឺ ពេទ្យថាខូចតម្រងនោមដំណាក់កាលចុងក្រោយ។ ខ្ញុំគ្រឿងកំប៉ុងក៏មិនសូវញ៉ាំ ស្រាក៏មិនដែលផឹកដែរ។ ដោយសារខ្ញុំរវល់តែរៀន និងធ្វើការមិនបានតាមដានសុខភាពខ្លួនឯង ហើយពេលខ្ញុំកើតមកម្ដាយបង្កើតស្លាប់ចោល ទើបសុខភាពមិនសូវល្អតាំងពីក្មេង»

អ្នកគ្រូបានសរសេរសារបន្តថា «ខ្ញុំចង់ទៅព្យាបាលវះកាត់ប្ដូរតម្រងនោមនៅឥណ្ឌា ប៉ុន្តែខ្ញុំនិងគ្រួសាគ្មានលទ្ធភាពទៅបានទេ ព្រោះត្រូវចំណាយថវិកាច្រើនលើសលប់ពេក។ សូមលើកម្រាមដៃដប់សូមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងសប្បុរសជនទាំងអស់ជួយដល់ខ្ញុំផង ដើម្បីខ្ញុំបានទៅជួបមុខកូនសិស្សម្ដងទៀត កូនសិស្សទាំង ៣៧នាក់កំពុងរង់ចាំខ្ញុំ។ បើខ្ញុំបន្តលាងឈាមរហូតមិនអាចទៅជួបពួកគាត់បានទេ។ ប្រសិនបើសប្បុរសជនផ្ដល់ក្ដី មេត្តាជួយដល់ខ្ញុំ ខ្ញុំដូចកើតម្ដងទៀត»