* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នាយឧត្តមសេនីយ៍ ជៀង​ អំ​ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

16-05-2026 16:32

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ជៀង​ អំ​ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តរតនគិរី សាលប្រជុំលោកព្រឹទ្ធាចារ្យ ប៊ូ ថង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណបក្សខេត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត​ សមាជិកគណៈកម្មការធិការគណបក្សខេត្ត​ ប្រធាន និងអនុប្រធានគណៈ កម្មាធិការគណបក្ស​ (ក្រុង​ស្រុក​) ប្រធាន​ និងអនុប្រធានសាខាបក្សមន្ទីរអង្គភាព​ ប្រធានក្រុមការងារគណបក្ស (​ថ្នាក់ខេត្ត​) ចុះមូលដ្ឋានក្រុង​ ស្រុក​ ឃុំ​ សង្កាត់ ប្រធានក្រុមការងារគណបក្ស (​ថ្នាក់​ ក្រុង​ ស្រុក​) ចុះមូលដ្ឋានឃុំ​សង្កាត់​ និងប្រធានគណៈកម្មាធិការគណបក្សឃុំ​ សង្កាត់​ ជាច្រើនរូបផងដែរ។

លោក ញ៉ែម សំអឿន បានថ្លែងថា ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត និងមានកម្មវិធីនយោបាយត្រឹមត្រូវ បានធ្វើឱ្យគណបក្ស ប្រជាជនកម្ពុជា មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រឹងមាំ ធ្វើជាមូលដ្ឋានបង្អែកក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចំរើន ឈានឡើង រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកសូមថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ជៀង​ អំ​ លោក លោកស្រី អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្ត រួមទាំងប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត លើគ្រប់វិស័យជួយឧបត្ថម្ភ គាំទ្រ ទាំងថវិកា និង សម្ភារៈដល់បណ្តាមូលដ្ឋាន រួមចំណែកធ្វើឱ្យខេត្តរតនគិរី មានការរីកចំរើនជាបន្តបន្ទាប់ ឥតឈប់ឈរ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ជៀង​ អំ​ បានកោតសសើរចំពោះសមាជិកសមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមក ដើម្បីបុព្វហេតុ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាយើងកាន់តែរីកចម្រើនឈានឡើង តទៅថ្ងៃអនាគត និងមានសុខសន្តិភាពពេញលេញបរិបូរណ៍។

នាយឧត្តមសេនីយ៍ ជៀង អំ បានបន្ថែមថា កត្តាដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតកន្លងមកនេះ គឺគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត មានអង្គការចាត់តាំង រចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំត្រឹមត្រូវ ចាប់តាំងពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន មានកម្មវិធី នយោបាយត្រឹមត្រូវ សមស្របទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដោយគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រូបខិតខំយកចិត្តទុកដាក់បំពេញ ការងារតាមតួនាទី ភារកិច្ច ធ្វើអំពើល្អ ជូនគណបក្ស ក៏ដូចជាប្រជាជន និងប្រទេសជាតិ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ជៀង​ អំ​ ក៏បានជំរុញបងប្អូនសមាជិកសមាជិការបក្ស ចូលរួមសហការជាមួយសមត្ថកិច្ច អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ពិសេសបញ្ហាល្បែងស៊ីសង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

សូមបញ្ជាក់ថា ក្នុងឱកាសនេះក៏មានការសម្រេចចាត់តាំងលោក ខាំ ខឿន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត និងលោក ម៉ៅ សារី ជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរីផងដែរ៕