ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗ ស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ ២០២៦
16-05-2026 20:25
(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងពីការគំរាមកំហែងតាមអនឡាញ និងបញ្ជ្រាបចំណេះដឹងផ្នែកសន្តិសុខសាយប័រនៅកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំកម្មវិធី ប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ (Cybersecurity Short Video Competition 2026) ដើម្បីជ្រើសរើសស្នាដៃវីដេអូដែលល្អបំផុតចំនួន ១ (មួយ) ដាក់ជាតំណាងកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ASEAN-Japan Cybersecurity Video Competition 2026។
កម្មវិធីប្រកួតនេះធ្វើឡើងក្នុងគោលបំណង ជំរុញការបញ្ជ្រាបការយល់ដឹងលើការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាពតាមរយៈសិល្បៈនៃការផលិតវីដេអូអប់រំ លើកកម្ពស់ភាពច្នៃប្រឌិត និងសមត្ថភាពរបស់យុវជនក្នុងបរិបទនៃការបង្កើតមាតិកាលើបណ្ដាញសង្គម និងចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការឆ្លើយតបនឹងហានិភ័យលើប្រព័ន្ធឌីជីថល ដែលជាឱកាសដល់សិស្សានុសិស្ស និងនិស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានាក្នុងប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងការផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖








