* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើស Online Scams និងស្នាក់នៅខុសច្បាប់ ក្នុងអគារនៃមជ្ឈមណ្ឌល ព្រីសន៍ ឃាត់ខ្លួនជនបរទេសជាង១០០នាក់

16-05-2026 20:49

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំងអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយលោក ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ
ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងចូលរួមសហការដោយគណៈបញ្ជាការឯកភាព​រាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ធី អភិបាលរង, ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារ​សន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយបានការសម្រប​សម្រួល​នីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងចម្រុះបានចុះត្រួតពិនិត្យរកឃើញ មនុស្សចំនួន១០៤នាក់ និងសម្ភារៈវត្ថុតាង ដូចខាងក្រោម៖

*ទី១៖ ជនបរទេសសរុបចំនួន៨៣នាក់ (ស្រី៥នាក់) មាន២សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams) រួមមាន៖ ជនជាតិចិន ចំនួន៨២នាក់ (ស្រី៤នាក់) និងជនជាតិវៀតណាមម្នាក់។

*ទី២៖ ជនបរទេសសរុបចំនួន២១នាក់ (ស្រី២នាក់) មាន៥សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់)។

សម្ភារៈវត្ថុតាងសរុបរួមមាន៖ កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP)​ ចំនួន៣៦គ្រឿង, IPAD ចំនួន៥គ្រឿង, ម៉ូនីទ័រ (MONITOR) ចំនួន៤គ្រឿង, ទូរស័ព្ទដៃ ចំនួន៨០០គ្រឿង និងធុង CPU ចំនួន៦គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឲ្យវិនិយោគ (Investment Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕