បទវិភាគ៖ ការទូតប្រមុខរដ្ឋចង្អុលបង្ហាញទិសដៅទំនាក់ទំនងរវាងចិន និងអាមេរិកចាប់ដំណើរថ្មី
16-05-2026 21:38
(ប៉េកាំង)៖ ប្រមុខរដ្ឋនៃប្រទេសចិន និងអាមេរិកកំណត់ជាក់លាក់ពីទម្រង់ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កិច្ចសន្ទនារវាងចិននិងអាមេរិកមានសារសំខាន់បំផុតចំពោះស្ថិរភាពរបស់ពិភពលោកទាំងមូល។ល។ មជ្ឈដ្ឋានមតិអន្តរជាតិផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកត្រាំ ប្រធានាធិបតីអាមេរិកនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ប្រមុខរដ្ឋចិននិងអាមេរិកបានជួបពិភាក្សាការងារដែលទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក ការឯកភាពគ្នាបង្កើតទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្រ្តរវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈ ស្ថាបនាគឺជាគំនិតឯកភាពរួមខាងនយោបាយដ៏សំខាន់បំផុត។
ដូចការវិភាគជាច្រើនដែលបានលើកឡើងថានេះជាកិច្ចជំនួបជាប្រវត្តិសាស្រ្តមួយលើក។ នេះគឺជាកិច្ចជំនួបទល់មុខគ្នាម្តងទៀតរវាងប្រមុខរដ្ឋចិន និងអាមេរិកបន្ទាប់ពីកិច្ចជំនួបនៅទីក្រុងប៊ូសានកូរ៉េខាងត្បូងកាលពីខែតុលាឆ្នាំមុន ហើយក៏ជាដំណើរទស្សនកិច្ចម្តងទៀតរបស់ប្រធានាធិបតីអាមេរិកនៅប្រទេសចិនបន្ទាប់ពីរំលងអស់រយៈពេលប្រាំបួនឆ្នាំដែរ។ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីត្រាំ លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ នេះជាការបង្ហាញឱ្យពិភពលោកឃើញថា ជានិច្ចកាល ការទូតប្រមុខរដ្ឋតែងតែជា «យុថ្កា» សម្រាប់លំនឹងទំនាក់ទំនងចិននិងអាមេរិក។
ខណៈពេលជួបពិភាក្សាគ្នានៅថ្ងៃទី១៤ ខែឧសភា លោក Xi Jinping និងលោកត្រាំបានឯកភាពគ្នាចាត់ទុក"ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា ជាទម្រង់ថ្មីនៃទំនាក់ទំនងទ្វេភាគី ដែលបានទទួលការស្វាគមន៍ពីសំណាក់ប្រជាជននៃប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិ។
តើយើងគួរយល់ដឹងពីអត្ថន័យស្នូលនៃស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនាតាមរបៀបណា? លោកXi Jinpingបានបកស្រាយពន្យល់យ៉ាងស៊ីជម្រៅ ដោយសង្កត់ធ្ងន់ថា វាតំណាងឱ្យស្ថិរភាពវិជ្ជមានដែលចាត់ទុកកិច្ចសហប្រតិបត្តិការជាស្នូល ស្ថិរភាពដ៏ល្អប្រសើរដែលមានការប្រកួតប្រជែងកម្រិតសមរម្យ ស្ថិរភាពជាប្រក្រតីដែលអាចគ្រប់គ្រងការខ្វែងគំនិតបាន និងស្ថិរភាពយូរអង្វែងដែលអាចរំពឹងទុកពីសន្តិភាព។
អ្នកវិភាគបានលើកឡើងថា ទម្រង់ទាំងបួនមានភាពប្រទាក់ក្រឡាដែលមានចំណុចរួម នេះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការជំរុញទំនាក់ទំនងចិន-សហរដ្ឋអាមេរិកឱ្យដើរឆ្ពោះទៅមុខកាន់តែឆ្ងាយ និងកាន់តែរឹងមាំ។ ទម្រង់ថ្មីនេះមិនត្រឹមតែជាពាក្យស្លោកមួយម៉ាត់នោះទេ ប៉ុន្តែគួរតែជាកិច្ចខិតខំប្រឹងប្រែងដែលដើរស្របតាមទិសដៅតែមួយ។ ក្នុងអំឡុងពេលកិច្ចជំនួបលើកនេះ លោក Xi Jinping បានសង្កត់ធ្ងន់ថា ការគាំពារសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ គឺជាតួចែករួមដ៏ធំបំផុតរបស់ភាគីទាំងពីរចិន និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកចាំបាច់ត្រូវដោះស្រាយបញ្ហាតៃវ៉ាន់យ៉ាងមធ្យ័តបំផុត។ ក្នុងកិច្ចជំនួបលើកនេះ ប្រទេសចិនទទួលអារម្មណ៍ថាសហរដ្ឋអាមេរិក យល់ដឹងពីគោលជំហររបស់ចិន យកចិត្តទុកដាក់ដល់ក្តីកង្វល់របស់ចិន ហើយក៏ដូចគ្នានឹងសហគមន៍អន្តរជាតិផងដែរ មិនទទួលស្គាល់ឬទទួលយកមាគ៌ាឆ្ពោះទៅរកឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ។
ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែបន្តក្លាយជា «យុថ្កា» សម្រាប់លំនឹងនិងជំរុញទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ មានសហគ្រាសវិនិយោគដោយចិនជាង៧ពាន់នៅសហរដ្ឋអាមេរិក និងសហគ្រាសវិនិយោគដោយអាមេរិកប្រហែល៨ម៉ឺននៅប្រទេសចិន។ ក្រុមហ៊ុនអាមេរិកបានរក្សាទំហំតាំងពិព័រណ៍ធំបំផុតនៅឯពិព័រណ៍នាំចូលចិនអន្តរជាតិក្នុងរយៈពេលប្រាំពីរឆ្នាំជាប់ៗគ្នា។ល។ ទិន្នន័យមួយចំនួនបានបញ្ជាក់ថា ធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក គឺការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។
«សមិទ្ធផលនវានុវត្តន៍របស់ចិនគឺច្រើនណាស់ ទីផ្សារចិនមានភាពរឹងមាំខ្លាំងណាស់ អនាគតអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិនគឺល្អណាស់»។ល។ លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនAppleនិងសហគ្រឹនអាមេរិកដទៃទៀតដែលអមដំណើរទស្សនកិច្ចរបស់លោកត្រាំនៅប្រទេសចិនបានបង្ហាញឥរិយាបថជាវិជ្ជមានព្រមៗគ្នា៕
វិទ្យុមិត្តភាពកម្ពុជាចិន






