យកគ្រឿងញៀនជាសត្រូវ យកសៀវភៅធ្វេីជាមិត្ត! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែឧសភា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៥៥នាក់
16-05-2026 22:13
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ឃាត់ខ្លួនជនសង្ស័យ៥៥នាក់។
* ករណីជួញដូរ៦ករណី ឃាត់ខ្លួន២៣នាក់
* ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន១១នាក់
* ករណីប្រើប្រាស់៦ករណី ឃាត់ខ្លួន២១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៥១៨ករណី ឃាត់ខ្លួន៦៤៤០នាក់ (ស្រី៤២៣នាក់)៕




