* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ឈាង រ៉ា ដឹកនាំគណៈប្រតិភូសុខាភិបាល ចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

16-05-2026 22:28

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសុខាភិបាល ចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ជាមួយគ្នានេះ ប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងមានជំនួបពិភាក្សាលក្ខណៈទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន និងជំនួបពិភាក្សាការងារជាមួយ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងជំនួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍ជាច្រេីន ព្រមទាំងការចូលរួមព្រឹត្តិការណ៍អមជាច្រើនទៀតផងដែរ។

សូមជម្រាបថា មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រិះរិះពិចារណារអំពី «អាទិភាពទាំងឡាយសម្រាប់សុខភាពសកល និងកត្តាប្រឈម (The Global Health Priorities and Challenges)» ដែលក្នុងនោះមហាសន្និបាតពិភពលោក នឹងពិភាក្សារួមគ្នាដោយផ្តោតសំខាន់លើប្រធានបទជាអាទិភាព ដូចខាងក្រោម៖
១៖ ការប្តេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់
២៖ គោលនយោបាយ និងយុទ្ធសាស្ត្រលើការគ្រប់គ្រងផលិតផលថ្នាំជក់
៣៖ ប្រព័ន្ធសុខាភិបាលមានភាពធន់ជាពិសេស សុខភាពតែមួយ (One Health)
៤៖ ការគ្រប់គ្រងជំងឺឆ្លង ជាពិសេសកត្តាហានិភ័យ
៥៖ ការគ្របដណ្តប់សុខភាពសកល តាមរយៈថែទាំសុខភាពបឋម រួមទាំងសុខភាពផ្លូវចិត្ត
៦៖ ការបម្រើសេវាសុខភាពដែលផ្តោតលើប្រជាជន (People-Centered Service Delivery)
៧៖ ការអភិវឌ្ឍធនធានមនុស្ស (Workforce development)
៨៖ ការធានាគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ផលិតផលវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្ត (Product Quality Assurance)
៩៖ ប្រព័ន្ធព័ត៌មានសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល (Digital Health)
១០៖ សេវាផ្តល់ថ្នាំបង្ការប្រកបដោយគុណភាព
១១៖ ផែនការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់បញ្ហាសុខភាពសាធារណៈ
១២៖ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និង
១៣៖ សុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពការវះកាត់ (Patient Safety and Surgery Safety)៕