* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ជំរុញឱ្យមានការវិនិយោគបន្លែមលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃសម្រេច ទៅទីផ្សារក្រៅប្រទេស

17-05-2026 10:38

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តក្រចេះ ដែលជាតំបន់ដាំស្វាយចន្ទីធំជាងគេទី២ របស់កម្ពុជា ដើម្បីបង្កើនតម្លៃផលិតផលកសិកម្ម និងពង្រីកការនាំចេញផលិតផលស្វាយចន្ទីកែច្នៃពាក់កណ្តាលសម្រេច និងសម្រេច ចេញទៅក្រៅប្រទេស។

ក្នុងឱកាសអញ្ជើញទៅពិនិត្យចម្ការស្វាយចន្ទីនៅខេត្តក្រចេះ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្តការអភិវឌ្ឍសមត្ថភាពកែច្នៃក្នុងស្រុក ជំនួសឱ្យការពឹងផ្អែកខ្លាំងទៅលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅប្រទេសជិតខាង។

នៅចំពោះមុខប្រជាពលរដ្ឋ ដែលជាកសិករដាំស្វាយចន្ទី ក្នុងមូលដ្ឋានឃុំកញ្ជរ ស្រុកឆ្លូង រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបានបរទេសគេទទួលស្គាល់ពីគុណភាព និងមានរសជាតិឆ្ងាញ់ ដូច្នេះ សូមងប្អូនប្រជាកសិករត្រូវដាំដុះស្វាយចន្ទី ថែទាំ និងរក្សាគុណភាពគ្រាប់ស្វាយចន្ទីឱ្យបានល្អ ពោលកុំប្រើប្រាស់ជីគីមីលើសចំណុះឱ្យសោះ។

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ថា៖ «គ្រាប់ស្វាយចន្ទីរបស់យើងមានគុណភាពល្អក្នុងលក្ខខណ្ឌនៃរសជាតិ។ យើងត្រូវតែរក្សាកេរ្តិ៍ឈ្មោះនៃគុណភាពល្អនៃគ្រាប់ស្វាយចន្ទីរបស់យើង»។

ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានជំរុញប្រជាកសិករដាំដំណាំស្វាយចន្ទី​​ កុំឱ្យបោះបង់ការដាំដុះស្វាយចន្ទី ដោយសារតែពាក្យចចាមអារ៉ាម ចំពោះតម្លៃដាក់ចុះឱ្យសោះ ពោលកុំឆាប់សម្រេចចិត្តកាប់ដើមស្វាយចន្ទីចោល ហើយងាកទៅដាំដំណាំផ្សេងៗជំនួសឱ្យសោះ តែត្រូវតាមដានព័ត៌មានលើបញ្ហាតិផ្សារគ្រាប់ស្វាយចន្ទីនេះ ឱ្យបានច្បាស់លាស់។

«ខ្ញុំបានលើកទឹកចិត្តកសិកររបស់យើងកុំឱ្យជឿពាក្យចចាមអារ៉ាម ហើយកាប់ដើមស្វាយចន្ទីចោលដើម្បីយកផ្លែឈើផ្សេងទៀត។ រដ្ឋាភិបាលកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យតម្លៃប្រេងឥន្ធនៈមានស្ថិរភាព ដើម្បីគាំទ្រកសិករ និងសកម្មភាពដឹកជញ្ជូន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបបជូន ប្រជាកសិករដាំដំណាំស្វាយចន្ទី ថាសម្រាប់ដំណើរទស្សនកិច្ចរបស់លោក​ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ​គឺមានគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីជីវភាព និងក្តីកង្វល់របស់កសិករនៅក្នុងមូលដ្ឋានជាដើម។

បើតាមយោងតាមលោក លាង ពន្លឺនាយកការិយាល័យកសិឧស្សាហកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានឱ្យដឹងថា បច្ចុប្បន្នខេត្តក្រចេះ មានចម្ការស្វាយចន្ទីប្រមាណ ១១០ ០០០ហិកតា ដែលធ្វើឱ្យខេត្តនេះក្លាយជាខេត្តផលិតស្វាយចន្ទីធំជាងគេទី២​​ របស់ប្រទេស បន្ទាប់ពីខេត្តកំពង់ធំ។​ ដោយក្នុង១ឆ្នាំ ខេត្តអាចផលិតគ្រាប់ស្វាយចន្ទី​​​ បានប្រមាណ ២០០ ០០០តោន។

បន្ថែមពីនេះ លោក ពន្លឿ បានឱ្យដឹថា គ្រាប់ស្វាយចន្ទីសើម និងស្ងួតភាគច្រើនដែលផលិតបាននៅក្នុងខេត្តត្រូវបាននាំចេញទៅប្រទេសវៀតណាមសម្រាប់កែច្នៃ ជាផលិតផលពាក់កណ្តាលសម្រេច និងសម្រេច។

មន្ត្រីជំនាញកសិកម្មរូបនេះ បានគូសបញ្ជាក់ថា៖ ​«ប្រសិនបើយើងមានរោងចក្រកែច្នៃ យើងអាចកែច្នៃផលិតផលដោយខ្លួនឯង និងនាំចេញផលិតផលសម្រេចទៅក្រៅប្រទេសបាន ដោយទទួលបានតម្លៃថ្លៃ»។

លោក ជួន ស៊ីណាត អាយុ ៦៥ឆ្នាំ ជាកសិករ បាននិយាយថា គាត់ដាំដុះចម្ការស្វាយចន្ទីចំនួន ៦ហិកតា ហើយប្រមូលផលបានប្រហែល ១តោន ក្នុងមួយហិកតា។ តម្លៃជីកំប៉ុសដែលកើនឡើងនៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់កសិករ។

ទន្ទឹមនឹងនេះ ឈ្មួញកណ្តាលទិញគ្រាប់ស្វាយចន្ទី លោក ម៉ែន ស្លេះ ដែលប្រកបរបរនេះអស់រយៈពេល១៧ ឆ្នាំមកហើយ បានរៀបរាប់ថា លោកបានទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងតម្លៃចន្លោះពី ៥ ០០០ ទៅ ៥ ៥០០រៀលក្នុងមួយគីឡូក្រាម សម្រាប់លក់បន្តឱ្យឈ្មួញ។ «ក្នុងរដូវប្រមូលផលកំពូល ខ្ញុំចំណាយប្រាក់ប្រហែល ៣០ លានរៀល ក្នុងមួយថ្ងៃដើម្បីទិញទាំងគ្រាប់ស្វាយចន្ទីសើម និងស្ងួត»។

តម្លៃ​គ្រាប់​ស្វាយចន្ទី​ឆៅបាន​ហក់​ឡើង​ពី ៥២០០ រៀល ​ក្នុង​មួយ​គីឡូក្រាម ដល់​ជាង ​៧០០០រៀល ក្នុង​មួយ​គីឡូក្រាម​ ប្រៀប​ធៀប​នឹង​រដូវប្រមូលផលឆ្នាំមុន។ ​កត្តា​ដែលធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីហក់ឡើង ​ដោយសារលក្ខ​ខណ្ឌ​អាកាស​ធាតុ​មិនអំណោយផល ​ធ្វើឱ្យ​ការ​ប្រមូលផលមានភាពយឺតយ៉ាវ​ និង​អាចកាត់​បន្ថយ​ផលិតកម្ម ​ប្រសិន​បើដំណាំរងការខូចខាត។ ​

ទិន្នផលគ្រាប់ស្វាយចន្ទីរបស់​កម្ពុជា​រំពឹង​សម្រេចបាន ៨០ ម៉ឺនតោន ដល់ ១លានតោន ​នៅក្នុងរដូវ​ប្រមូល​ផលឆ្នាំ២០២៦ ​ដោយសារ​ការកើនឡើង ​នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយ​ផលពីអាកាស​ធាតុ។