* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការពារគុណភាពទុរេនទឹកឈូ! អភិបាលស្រុកដាក់លេខទូរសព្ទឲ្យរាយការណ៍ ករណីសង្ស័យមានការនាំចូលទុរេនពីបរទេសដោយខុសច្បាប់

17-05-2026 11:55

(កំពត)៖ ក្នុងរដូវកាលប្រមូលផលទុរេនទឹកឈូនេះ ដើម្បីបង្កើនភាពជឿជាក់របស់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិដែលទៅកម្សាន្ត និងបានទិញទុរេនទឹកឈូយកទៅពិសារ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានដាក់លេខទូរសព្ទ ឲ្យរាយការណ៍ករណីសង្ស័យមានការនាំចូលទុរេនពីបរទេសដោយខុសច្បាប់។

ទន្ទឹមនឹងដាក់លេខទូរសព្ទ លោកបានណែនាំ និងចាត់ឲ្យអាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ទុរេនឲ្យមានសុចរិតភាព ទាក់ទងជាមួយប្រភពដើមនៃទុរេន។ ករណីមានបាតុភាព មិនប្រក្រតីណាមួយកើតឡើង ឬមានការនាំចូលទុរេនពីបរទេសដោយខុសច្បាប់ក្នុងមូលដ្ឋានស្រុក ត្រូវចាត់វិធានចំពោះអ្នកលក់ដូរ ឬអាជីវករណាដែលមានភាពទុច្ចរិតមិនស្មោះត្រង់។

លោកអភិបាលស្រុកទឹកឈូ បានបញ្ជាក់ថា «ប្រសិនបើមានករណីដូចខាងលើនេះ សូមរាយការណ៍មកកាន់ពួកយើងដែលមានលេខ 012 42 43 89 (តេលេក្រាម)។ ឆ្លៀតឱកាសនេះ សូមអញ្ជើញបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ព្រមទាំងអំពាវនាវឲ្យជួយគាំទ្រផលិតផលរបស់ខ្មែរ ជាពិសេសរដូវទុរេនទុំ នាពេលនេះ និងបន្តភោគផលផ្សេងៗដែលមានមង្ឃុត សាវម៉ៅ ដែលកំពុងរៀបនឹងប្រមូលផលនាពេលឆាប់ៗនេះផងដែរ»

លោកអភិបាលស្រុក ក៏បានឲ្យដឹងថា សម្រាប់ស្រុកទឹកឈូ បើសិនមានការទិញទុរេនក្នុងស្រុកនេះ ហើយមានបញ្ហានោះ សូមរាយការណ៍ទៅលេខខាងលើ ដើម្បីមន្ត្រីចុះចាត់វិធានការជាមួយអ្នកលក់៕