តំណាងលោក កែវ រតន: អញ្ជើញសម្ភោធសម្មិទ្ធផលនានា និងកាត់ខណ្ឌសីមានៅក្នុងវត្តសុវណ្ណព្រឹក្សាសុខារាម ក្នុងស្រុកបាកាន
17-05-2026 12:42
(ពោធិ៍សាត់)៖ លោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកបាកាន តំណាងរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានចូលរួមពិធីសម្ភោធសម្មិទ្ធផលនានា និងកាត់ខណ្ឌសីមានៅក្នុងវត្តសុវណ្ណព្រឹក្សាសុខារាម ហៅវត្តកោះក្រសាំង ដែលស្ថិតនៅឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះ មានការចូលរួមពីសំណាក់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្នាមព្រះ និងប្រជាពលរដ្នក្នុងឃុំស្នាមព្រះព្រមទាំងសិស្សានុសិស្ស ពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
ក្រុមការងារចុះជួយខេត្តពោធិ៍សាត់ តែងតែសកម្មនឹងការចុះជួយពលរដ្ឋនៅតាមមូលដ្ឋាន និងកសាងសមិទ្ធនានា ដើម្បីចូលរួមជំរុញឱ្យខេត្តពោធិ៍សាត់កាន់តែរីកចម្រើន។
សកម្មភាពក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បាននិងកំពុងបន្តចុះជួយមូលដ្ឋានយ៉ាងសកម្ម ដោយផ្តោតលើការកសាង អភិវឌ្ឍ និងសម្ពោធសមិទ្ធផលនានា ដូចជា សាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងការកែលម្អសោភ័ណភាពតាមដងស្ទឹង ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕











