* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហាក់ ម៉ុងហួត ដឹកនាំប្រជុំបូកសរុបលទ្ធផល និងដកបទពិសោធន៍ជុំវិញការងារចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក

17-05-2026 14:50

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដកបទពិសោធន៍ជុំវិញការងារចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក សាខាគណបក្សឃុំទាំង៨ ព្រមទាំងក្រុមការងារគណបក្សតាមភូមិផងដែរ។

សកម្មភាពការងារចុះមូលដ្ឋានរបស់គណបក្សស្រុកកន្លងមកនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ការយកចិត្តទុកដាក់ពីលោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងការចង្អុលបង្ហាញជាប្រចាំពីលោកបណ្ឌិត ថោង ខុន អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ព្រមទាំងការគាំទ្រនិងជំរុញបន្ថែមពីលោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ក្រៅពីការបំពេញការងារបម្រើសេវាសាធារណៈនៅតាមអង្គភាព ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការបំពេញកិច្ចការរដ្ឋបាលជាដើមនោះ លោកក៏បានរៀបចំកាលវិភាគជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក សាខាគណបក្សឃុំទាំង៨ និងក្រុមការងារគណបក្សតាមភូមិ ដើម្បីចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ទីសាធារណៈ និងសហគមន៍ក្នុងមូលដ្ឋាន ដើម្បីក្ដាប់សតិអារម្មណ៍ សេចក្ដីព្រួយបារម្ភ និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាពន្យល់ពីបញ្ហាវិបត្តិសកលដែលកំពុងកើតឡើង បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលផងដែរ។

ជាមួយនឹងការពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សជូនចំពោះប្រជាពលរដ្ឋ លោក ហាក់ ម៉ុងហួត ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក សាខាគណបក្សឃុំទាំង៨ និងក្រុមការងារគណបក្សតាមភូមិ ក៏បានខ្នះខ្នែងប្រមូលនូវបញ្ហាប្រឈម សំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីចាត់ចែងបែងចែកដោះស្រាយឱ្យបានទាន់ពេលវេលា តាមរយៈការសម្របសម្រួលផង និងតាមគោលការណ៍នីតិវិធីផង។ ក្រៅពីនេះក្រុមការងារបានស្វែងយល់ពីការរស់នៅ សុខទុក្ខរបស់ប្រជាពលរដ្ឋ និងក្ដាប់ពីបញ្ហាចំណាកស្រុករបស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ហាផ្សេងៗរបស់គ្រួសារនីមួយៗទៀតដែរ។

យោងតាមរបាយការណ៍របស់គណបក្សស្រុកតាំងគោក ចាប់ពីពាក់កណ្តាលខែមីនា ដល់ថ្ងៃទី១៦ ខែឧសភា ចុះជួបបានចំនួន ១០,៦៧៨ខ្នងផ្ទះ ស្មើនឹង ៦៣.០៧% (លើខ្នងផ្ទះសរុប ១៦,៩២៩) គ្រួសារ ៩,០៨៥គ្រួសារ ស្មើនឹង ៤៨.៤៩% (លើចំនួនគ្រួសារសរុប ១៨,៧២៣គ្រួសារ) មនុស្ស ២០,០១២នាក់ ស្មើនឹង ៣៤.៩៨% (លើមនុស្សអាយុ១៨ឆ្នាំឡើងសរុប ៥៧,១៩៧នាក់)។ របាយការណ៍ទាំងនេះ គឺគ្របដណ្ដប់លើឃុំទាំង៨នៃស្រុកតាំងគោក រួមមាន៖ ឃុំច្រនាង ឃុំជ្រលង ឃុំអណ្ដូងពោធិ៍ ឃុំពង្រ ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំទ្រៀល។

រាល់ពេលចុះទៅតាមមូលដ្ឋានទាំងនេះ លោកប្រធានគណបក្សស្រុក ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក សាខាគណបក្សឃុំទាំង៨ និងក្រុមការងារគណបក្សតាមភូមិ ថែមទាំងបានផ្សព្វផ្សាយពីបច្ចុប្បន្នភាពសភាពការណ៍ប្រទេសជាតិ និងសកលដោយលោកក៏ជម្រាបជូនប្រជាពលរដ្ឋផងដែរ តួយ៉ាងព្រំដែនប្រទេសកម្ពុជាក៏រងនូវការឈ្លានពានពីសំណាក់ពួកយោធាថៃ ខណៈមកដល់ពេលនេះ ភាគីយោធាថៃនៅតែបន្តកាន់កាប់ទឹកដីតាមព្រំដែនប្រទេសកម្ពុជាយើងនៅឡើយ។

អំឡុងពេលនេះដែរ ប្រទេសភាគច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង គឺសុទ្ធតែជួបប្រទះនឹងវិបត្តសកលធំៗ ដូចជា វិបត្តិដែលកើតចេញពីសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល ទល់នឹងប្រទេសអ៉ីរ៉ង់ ដែលបាននាំឱ្យមានវិបត្តិធំមួយទៀត គឺវិបត្តិប្រេងឥន្ធនៈនិងឧស្ម័ន។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋសូមប្រើប្រាស់ប្រេងឥន្ធនៈនិងឧស្ម័នហ្កាស ដោយការសន្សំសំចៃ ឬអាចដុតឧសជំនួសហ្កាសសិន ដើម្បីទុកថាមពលទាំងនេះប្រើប្រាស់ក្នុងកិច្ចការចាំបាច់វិញ។

លោក ហាក់ ម៉ុងហួត ក៏បានជម្រាបបន្ថែមដល់ប្រជាពលរដ្ឋពីការខិតខំរបស់រាជរដ្ឋាភិបាលដេីម្បីដោះស្រាយទាំងយប់ទាំងថ្ងៃ ទាំងក្នុងប្រទេសក្រៅប្រទេស រួមទាំងការដោះស្រាយតាមផ្លូវការទូតផង ដោយដៃម្ខាងទប់ទល់ការឈ្លានពាននៅតាមព្រំដែន ដៃម្ខាងដោះស្រាយវិបត្តិសកល ដើម្បីកុំឱ្យប៉ះផលខ្លាំងមកលើប្រជាពលរដ្ឋក្នុងប្រទេស។

លើសពីនេះ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋសូមបន្តជឿជាក់លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលតែងតែតម្កល់ផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនជាធំ និងសូមរួបរួមសាមគ្គីគ្នាឱ្យកាន់តែរឹងមាំជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដើម្បីបរនាវាកម្ពុជារបស់យើងឱ្យឆាប់ឆ្លងផុតវិបត្តិធំៗទាំងនេះដែរ៕