អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់! កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យចំនួន៥នាក់ (Video inside)

17-05-2026 15:38

(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន៥នាក់ដែលរួមមាន ជិះម៉ូតូ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅតាមបណ្តាយផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិកាប់ទូក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ដោយយោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ម្នាក់មានឈ្មោះ យ៉ុង ឡេង ភេទ ប្រុស អាយុ២០ឆ្នាំ ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៣:២៦នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើកម្មភាពកាន់កាំបិតផ្កាក់ដេញកាប់ មកលេីក្រុមរបស់គាត់ ចំនួន០៦នាក់។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់មុឺងម៉ាត់និងយ៉ាង យកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មេីស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បើកប្រតិបត្តិការ ស្រាវជ្រាវ កំណត់ មុខសញ្ញា និងឈានដល់ការឃាត់ជនសង្ស័យ បានចំនួន០៥នាក់ ដែល ពាក់ព័ន្ធ នឹងករណី ហិង្សា មានស្ថានទម្ងន់ទោស។

ដោយកាលពីវេលាម៉ោង ១៣:២១នាទីរសៀល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ កម្លាំង ជំនាញ អាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ស្ថិតនៅភូមិបូរីកម្ម ករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ មានឈ្មោះ ហាក់ ដាវី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិន ពិត ប្រាកដ ទីលំនៅ បច្ចុប្បន្ន ភូមិ ផ្សារ ចាស់ សង្កាត់ ស្វាយ ក្រវ៉ាន់ ក្រុង ច្បារមន ខេត្ត កំពង់ស្ពឺ។

ចំណែក នៅវេលាម៉ោង ១៣:៥៤នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ០១នាក់ ទៀត ស្ថិតនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ សំ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅ បច្ចុប្បន្ន ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ថែមពីនេះ នៅវេលាម៉ោង ១៥:១៤នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ទៀត ស្ថិតនៅភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ សុខុន សិរីសុភ័ក្រ្ភ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិន ពិត ប្រាកដ មានទីលំនៅ បច្ចុប្បន្ន ភូមិ ទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់មកទៀតនៅម៉ោង ១៦:០៩នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ បន្ថែមទៀត ស្ថិតនៅ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ មានឈ្មោះ រស់ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ បច្ចុប្បន្ន ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោម វិធានជំនាញរបស់អាវុធហត្ថ លុះដល់វេលាម៉ោង ១៦:៣៩នាទីល្ងាច នាថ្ងៃខែឆ្នាំដដែលនេះ បានបន្តឃាត់ខ្លួនជនសង្ស័យ ០១នាក់បន្ថែមទៀត ស្ថិតនៅទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ដោយជនសង្ស័យ មានឈ្មោះ មុី បូរិន្ទ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ បច្ចុប្បន្ន ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់បានរួមមាន ម៉ូតូចំនួន០ ២គ្រឿង និងកាប់បិតផ្កាក់ចំនួន០២ដេីម។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថ បញ្ចូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងនីតិវីធីបន្ត៕

ចុចទីនេះដើម្បីទស្សនាវិដេអូ៖