ផ្ទះ៣ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់លោក ស ថេត ត្រូវបានប្រគល់ជូនសមាជិកបក្ស ដែលមានជីវភាពខ្វះខាត នៅឃុំថ្មពូន ស្រុកកញ្ជៀច ខេត្តព្រៃវែង

17-05-2026 16:03

(ព្រៃវែង)៖ ផ្ទះ៣ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្រុកកញ្ជ្រៀច និងកំចាយមារ ខេត្តព្រៃវែង តាមរយៈលោក​ ឃឹង សារ៉ាត់ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំថ្មពូន ស្រុកកញ្ជៀច ខេត្តព្រៃវែង ត្រូវបានប្រគល់ជូនបងប្អូន ដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងគ្មានជម្រកសមរម្យ។

សូមជម្រាបថា លោក ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្រុកកញ្ជ្រៀច និងកំចាយមារ ខេត្តព្រៃវែង បានណែនាំជាប្រចាំ ដល់ក្រុមការងារគណបក្សចុះជួយតាមមូលដ្ឋាន ត្រូវយកចិត្តដាក់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូន សមាជិកសមាជិកបក្ស ដោយត្រូវពិនិត្យ និងជួយពួកគាត់ប្រសិនបើមិនមានជម្រកសមរម្យ។

ដោយទទួលបានការណែនាំជាប្រចាំនេះ លោក ឃឹង សារ៉ាត់ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្មពូន ព្រមទាំងក្រុមការងារទាំងអស់ តែងតែចុះសាកសួរទុក្ខបងប្អូនសមាជិកសមាជិកាបក្ស តាមភូមិនីមួយ និងជួយសាងសង់ផ្ទះដល់សមាជិកបក្សផងដែរ។

ជាក់ស្តែងមកដល់ពេលនេះ ផ្ទះចំនួន ៣ខ្នងហើយ ដែលជាអំណោយរបស់លោក ស ថេត ត្រូវបានប្រគល់ជូនបងប្អូនសមាជិកបក្សរស់នៅភូមិចំនួន៣ នៃឃុំថ្មពូន ដែលរួមមាន៖ ផ្ទះទី១ មានម្ចាស់ឈ្មោះ ញឹម នៅ អាយុ ៨២ឆ្នាំ ស្ថិតនៅក្នុងភូមិឆ្ពឹស, ផ្ទះទី២ មានម្ចាស់ឈ្មោះ ផាន ញ៉េន ភេទស្រីអាយុ ៦៥ នៅភូមិព្រះឥន្ទស្មន់ និងផ្ទះទី៣ មានម្ចាស់ឈ្មោះ ថុល ដែន អាយុ៤៦ ឆ្នាំនៅភូមិព្រាលទី២។

បន្ទាប់ពីបានទទួលផ្ទះ ដែលជាជម្រកសមរម្យនេះ បងប្អូនសមាជិក សមាជិកាបក្ស មានក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្រុកកញ្ជ្រៀច និងកំចាយមារ ខេត្តព្រៃវែង និងលោក ឃឹង សារ៉ាត់ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្មពូន ព្រមទាំងក្រុមការងារទាំងអស់ ដែលបានគិតគូរពីសុខទុក្ខរបស់សមាជិក សមាជិកា មិនដែលរំលងឡើយ និងសន្យាថា បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូត ព្រោះមានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលរំដោះប្រជាជាតិចេញពីរបបប្រល័យពូជសាសន៍ និងនាំមកសុខសន្តិភាព ការអភិវឌ្ឍជូនជាតិមាតុភូមិ ព្រមទាំងរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ៕