* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំរោង ជំរុញសមាជិក-សមាជិកាគណបក្សឃុំសំរោង ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង

17-05-2026 16:38

(ព្រៃវែង)៖ លោក ម៉ុក វណ្ណា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានថ្លែងជំរុញដល់សមាជិក-សមាជិកាគណបក្ស ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង ដើម្បីឱ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាយកជ័យជំនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨បន្តទៀត។

លោក ម៉ុក វណ្ណា ជំរុញបែបនេះ ក្នុងពេលដែលលោកបានដឹកនាំក្រុមការងារបានចុះសាកសួរសុខទុក្ខប្រធានក្រុមបក្ស សមាជិក សមាជិកា ចំនួន ១១៧ នាក់ ស្រី ៧៦ នាក់នៅភូមិព្រៃឈើទាល ឃុំសំរោង នាព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៦។

ពិធីសំណេះសំណាលនេះមានការចូលរួមពីលោក បណ្ឌិត ឃួន សុវណ្ណ អនុប្រធានក្រុមការងារចុះជួយឃុំសំរោង ព្រមទាំងលោក អនុប្រធានក្រុមការងារចុះជួយឃុំ និងក្រុមការងារជាច្រើនរូបទៀតផងដែរ។

លោក ម៉ុក វណ្ណា បានបន្តថា នៅគ្រប់ការបោះឆ្នោត ពោលគឺទាំងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ការបោះឆ្នោតតំណាងរាស្រ្ត ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សារាជធានី គណបក្សប្រជាជនកម្ពុជា តែងទទួលបាននូវជោគជ័យយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ។

ដើម្បីតបស្នងដល់ពលរដ្ឋដែលជា ម្ចាស់ឆ្នោត លោក ម៉ុក វណ្ណា បានណែនាំឱ្យសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំសំរោងទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែមានជំនឿជឿជាក់មកលើការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី ដើម្បីបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាយកជ័យជំនះនៅក្នុងការបោះឆ្នោតនាឆ្នាំ២០២៧-២០២៨បន្តទៀត ដែលនឹងនាំឱ្យកម្ពុជាឆ្ពោះទៅរកការរីកចម្រើន យ៉ាងពិតប្រាកដ នៅឆ្នាំ២០៥០ក្លាយជាប្រទេសអ្នកមាន ដូចអរិយប្រទេស ស្របទៅតាមបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកម៉ុក វណ្ណា បានថ្លែងនូវការ កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្សឃុំសំរោងដែលបានចូលរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវជោគជ័យ។

លោកបានគូសបញ្ជាក់ថា ការជួបជុំគ្នានេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត។

លោក ម៉ុក វណ្ណា ស្នើឱ្យមន្ត្រីរបស់យើងបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត និងត្រូវសាមគ្គីផ្ទៃក្នុងឱ្យបានកាន់តែល្អនិងរឹងមាំ ដោយគិតផលប្រយោជន៍បក្សជារឿងសំខាន់៕