* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរ និងសមាគមក្លិបទេសចរណ៍សៀមរាបរួមនិងភាគីពាក់ព័ន្ធ ពិភាក្សាគ្នារកដំណោះស្រាយ ក្នុងការលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន

17-05-2026 16:58

(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោក សែត កៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប (STC) រួមនឹងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នា ដើម្បីរកវីធិសាស្រ្តនានា ក្នុងការជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឲ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។

ថ្លែងក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ បានលើកឡើងថា បន្ទាប់ពីវិបត្តិកូវីដ១៩មក រាជរដ្ឋាភិបាលមានការបន្ថូបន្ថយពន្ធ លើកលែងអាជ្ញាបណ្ណ និងបញ្ហាផ្សេងៗជាច្រើនទៀត ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប។ យ៉ាងណាដំណាក់កាលបន្ទាប់នេះ ស្របពេលដែលវិស័យទេសចរណ៍ក្នុងខេត្តនេះមិនទាន់ល្អប្រសើរ ប្រតិបត្តិករទេសចរណ៍នៅប្រឈមបញ្ហាផ្សេងៗ ដែលត្រូវការឱ្យរដ្ឋាភិបាលបន្តជួយក្នុងគ្រាដ៏លំបាកនេះ។

លោកបានបន្តថា សម្ពាធដែលផលប៉ះពាល់ពីការថយចុះនៃភ្ញៀវទេសចរនេះ បានធ្វើឲ្យវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត ជួបហានិភ័យផងដែរ។ ខេត្តសៀមរាបជាខេត្តទេសចរណ៍ ប្រសិនបើខេត្តសៀមរាបជួបហានីភ័យ នោះវានឹងជះឥទ្ធិពល ទៅគោលដៅទេសចរណ៍ផ្សេងៗទៀតជាក់ជាមិនខាន។

លោកបន្តថា «ដូច្នេះហើយ វិស័យឯកជន និងរដ្ឋ គឺមិនអាចផ្តាច់ចេញពីគ្នាបានទេ។ បើអ្នករកស៊ីសម្បូរសប្បាយ សេដ្ឋកិច្ចខេត្តយើងដើរ អជ្ញាធរខេត្តក៏មានសេចក្តីសប្បាយរីករាយផងដែរ។ ក្នុងពេលអំឡុងដែលយើងមានហានីភ័យ យើងត្រូវរួមគ្នាដោះស្រាយ ក្នុងនោះមានបញ្ហាសណ្តាប់ធ្នាប់ក្នុងក្រុង, ផ្លូវថ្មើរជើង, ការថែទាំសួន និងបញ្ហាផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងជាអ្វីដែលត្រូវរួមគ្នាដោះស្រាយ និងធ្វើឱ្យវិស័យទេសចរណ៍កាន់តែល្អប្រសើរ»។

លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ទោះបីស្ថិតនៅក្នុងស្ថានភាពនេះ គុណភាពសេវា ត្រូវតតែពង្រឹង និងតម្លៃនៃសេវាកម្មទេសចរណ៍នៅក្នុងខេត្ត ក៏ត្រូវសិក្សាគួរដាក់តម្លៃប៉ុណ្ណាទៅតាមខែមានភ្ញៀវទេសចរ និងមិនសូវមានភ្ញៀវទេសចរ ដើម្បីទាក់ទាញទេសចរនៅតាមរដូវកាលនោះ។ ក្នុងនោះអនាម័យ ភាពរួសរាយរាក់ទាក់ និងការបង្កើតផលិតថ្មីៗនៅតាមគោលដៅផ្សេងៗ ក៏ត្រូវគិតគូរឱ្យបានច្រើនផងដែរ ព្រោះទេសចរចង់ចង់កម្សាន្ត និងទស្សនាកន្លែងថ្មីៗ។

ថ្លែងក្នុងពិធីដែលរៀបចំនៅសណ្ឋាគារ NITA BY VO នៅក្នុងក្រុងសៀមរាប លោក សែត កៅ ប្រធានក្លឹប STC បានគូសបញ្ជាក់ថា វិស័យឯកជន និងរដ្ឋ ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបឱ្យមាននិរន្តរភាព។ ទោះបីស្ថានការណ៍មិនទាន់ល្អប្រសើរក៏ដោយ ប៉ុន្តែប្រធានក្លឹប STC បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ មិនត្រូវបាក់ស្មារតីនោះទេ ត្រូវពុះពារគ្រប់កាលៈទេសៈ ដើម្បីស្តារសេដ្ឋកិច្ចក្នុងខេត្តទេសចរណ៍សៀមរាប ឱ្យរីកចម្រើនទាំងអស់គ្នា៕