* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ អញ្ជេីញចូលរួមព្រឹត្តិការណ៍ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lotus Lantern Festival 2026» កណ្តាលទីក្រុងសេអ៊ូល

17-05-2026 19:07

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងភរិយា ព្រមទាំងមន្ត្រីស្ថានទូត បានអញ្ជេីញចូលរួមកម្មវិធីដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026» ដែលរៀបចំដោយគណៈកម្មាធិការអភិរក្សគោមឈូកសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការឧបត្ថម្ភពីសាលាក្រុងសេអ៊ូល និង គណៈកម្មាធិការវត្តព្រះពុទ្ធសាសនាកូរ៉េឆូកេសា សាធារណរដ្ឋ​កូរ៉េ​ និងមានអ្នកចូលរួមទស្សនាកូរ៉េ​ និងភ្ញៀវទេសចរបរទេស​ នៅតាមបណ្តោយមហាវិថីធំៗកណ្តាលទីក្រុងសេអ៊ូល សរុបប្រមាណជាង៥០​ ម៉ឺននាក់។

ក្បួនដង្ហែរបស់ប្រទេសកម្ពុជាបានដឹកនាំរៀបចំដោយព្រះតេជគុណ​ រិន សារ៉ូ ចៅអធិការវត្តខ្មែរហ្វាសង់ និងបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ​ បានរៀបចំផែនក្បួនដង្ហែតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងអមដោយផែនប្រពៃណី។ ក្រៅពីបង្ហាញពីគោមផ្ការំដួល តាមលក្ខណៈព្រះពុទ្ធសាសនាខ្មែរ​ ក្បួនដង្ហែរកម្ពុជាក៏បានបង្ហាញនូវវប្បធម៌ដ៏សំបូរបែបរបស់ខ្លួន ដូចជាសម្លៀកបំពាក់ព្រះមហាក្សត្រ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ របាំល្ខោនខោល ល្ខោនបាសាក់ និងរបាំល្ខោនស្បែកផងដែរ ដែលទទួលបានការស្វាគមន៍ និងធ្វើឱ្យអ្នកចូលរួមទស្សនាមានការកោតសរសើរ​ និងស្ញប់ស្ញែងយ៉ាងខ្លាំង​ ចំពោះវប្បធម៌ប្រពៃណីរបស់ប្រទេសកម្ពុជា៕