* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរជាតិអប្សរា លើកទឹកចិត្តអ្នកនិពន្ធចងក្រងសៀវភៅពីអង្គរឲ្យទូលំទូលាយ សម្រាប់អ្នកជំនាន់ក្រោយ

17-05-2026 19:45

(សៀមរាប)៖ ក្នុងកម្មវិធីសម្ពោធសៀវភៅ «អង្គរក្នុងការចងចាំ» លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានលើកទឹកចិត្តអ្នកនិពន្ធចងក្រងសៀវភៅ ទាក់ទងពីរមណីយដ្ឋានអង្គរ ទាំងភាសាជាតិ និងភាសាបរទេសឲ្យបានទូលំទូលាយ។

លោក យិត ចាន់ដារដ្ឋ បានគូសបញ្ជាក់ថា សៀវភៅប្រៀបដូចជាឃ្លាំងចំណេះ ជាពិសេសជាឯកសារដ៏សំខាន់សម្រាប់អ្នកជំនាន់ក្រោយ ដោយលោកគិតថារាល់ការចងក្រង និងឯកសារនានា គឺសំខាន់ដោយសារសៀវភៅ ជាអង្គចងចាំនៃបណ្ដុំបញ្ញារបស់មនុស្សដែលបានចងក្រងកត់ត្រានៅទិដ្ឋភាពជាក់ស្ដែង។

លោកបានយល់ឃើញថា សៀវភៅ «អង្គរក្នុងការចងចាំ» នឹងផ្ដល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដល់អ្នកជំនាន់ក្រោយ ខណៈសៀវភៅនេះមានអត្ថប​្រយោជន៍ជាច្រើនដែលបានបង្កប់ក្នុងនោះ។

សៀវភៅ «អង្គរក្នុងការចងចាំ» ត្រូវបានសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៣ ឧសភា នៅសួនរុក្ខជាតិអង្គរ លើទឹកដីសៀមរាប។ «អង្គរក្នុងការចងចាំ» គឺជាវណ្ណកម្មថ្មីមួយទៀត ដែលបានសម្រិតសម្រាំងចងក្រងឡើង ដើម្បីបង្ហាញពីរឿងរ៉ាវមួយចំនួន ជុំវិញតំបន់អង្គរលើសពីប្រាសាទ។

សៀវភៅកម្រាស់៣០០ទំព័រមួយនេះ នឹងបង្ហាញមិត្តអ្នកអានអំពីប្រវត្តិរឿងរ៉ាវ និងភាពប្រទាក់ក្រឡាគ្នារវាងអង្គរ និងមនុស្សគ្រប់រូប ជាពិសេសមនោសញ្ចេតនារបស់ក្រុមអ្នកជំនាញបរទេស និងខ្មែរចំពោះអង្គរ។ សម្រាប់ការបោះពុម្ពផ្សាយលើកដំបូងនេះ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ នឹងបោះពុម្ពផ្សាយចំនួន៥០០០ក្បាល៕