* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ទស្សនកិច្ចអ្នកសារព័ត៌មាន បេតិកភណ្ឌលើកទី២ លើទឹកដីអង្គរ បានបិទបញ្ចប់ជាមួយយល់ដឹងអំពីប្រវត្តិសាស្ដ្រ និងសម្បត្តិបេតិកភណ្ឌ

17-05-2026 19:55

(សៀមរាប)៖ អ្នកសារព័ត៌មាន មកពីបណ្ដាស្ថាប័នជាង១០អង្គភាព បានធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» រយៈពេល៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ច បញ្ចប់ដោយជោគជ័យ ដោយក្រុមអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ប្រពៃណី និងបេតិកភណ្ឌនៅរមណីយដ្ឋានអង្គរ ជាពិសេសជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ឲ្យកាន់តែទូលំទូលាយថែមទៀត។

សម្រាប់ដំណើរទស្សនកិច្ច នៅក្នុងកម្មវិធីថ្ងៃទីមួយ ក្រុមអ្នកសារព័ត៌មាន បានទស្សនកិច្ចឧទ្យានទេសចរណ៍ និងមជ្ឈមណ្ឌលសង្គ្រោះសត្វ Angkor Wildlife & Aquarium មុននឹងធ្វើដំណើរទៅសិក្សាស្វែងយល់ពីការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមានបទអន្តរាគមន៍ពីសំណាក់លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។

ដំណើរទស្សនកិច្ច នាថ្ងៃទីពីរ ក្រុមអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់ពីការអភិរក្សរជួសជុលថែទាំ និងលើកតម្លៃប្រាសាទនិងបុរាណដ្ឋាន, ការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌។

សម្រាប់ថ្ងៃចុងក្រោយ ក្រុមអ្នកជំនាញផ្សព្វផ្សាយ បានសិក្សាស្វែងយល់ពីប្រវត្តិរឿងរ៉ាវប្រាសាទនាគព័ន្ធ និងការគ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ នៅតំបន់អង្គរ។

ចំពោះការសិក្សាពី «បេតិកភណ្ឌ» លើទឹកដីអង្គរនេះ ក្រុមអ្នកសារព័ត៌មាន បានត្រូវចុះទៅកាន់ទីតាំងមន្ត្រីអាជ្ញាធរជាតិអប្សរា កំពុងអនុវត្ត និងបំពេញភារកិច្ចផ្ទាល់តែម្ដង ដើម្បីផលិតព័ត៌មាន តាមមុមផ្សេងៗគ្នារៀងៗខ្លួន។ អ្នកសារព័ត៌មានចូលរួមដំណើរទស្សនកិច្ចនេះ មានជាភាសាខ្មែរ អង់គ្លេស បារាំង និងចិនជាដើម៕