* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់ (Video inside)

17-05-2026 22:17

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅយប់នេះ បានប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ូវ សុផាន់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «មានបងប្អូនអ្នកចិត្តបុណ្យជាច្រើនបានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិចខ្ញុំរកឃើញអ្នកជំងឺនេះហើយ តាមរយៈ ឯកឧត្តម សេង ទៀង។ ចាប់ពីពេលនេះទៅខ្ញុំទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូដើម្បីពិភាក្សារកដំណោះស្រាយដែលពេលនេះមានពន្លឺខ្លះហើយបន្ទាប់ពីបានពិភាក្សាជាមួយវេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរ
ពេទ្យកាល់ម៉ែត្រ»

ការប្រកាសជួយពីសម្តេចតេជោ បន្ទាប់ពីអ្នកគ្រូដែលទើបប្រឡងជាប់គ្រូកិច្ចព្រមព្រៀង ឈ្មោះ ម៉ូវ សុផាន់ អាយុ២៦ឆ្នាំ បានលើកដៃម្រាមដប់ សំពះស្នើយ៉ាងទទូចនៅលើបណ្តាញសង្គម ដើម្បីផ្ញើសារទៅកាន់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាជួយឧបត្ថម្ភការព្យាបាលជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយផង។

កំពុងបង្រៀននៅខេត្តព្រៃវែង បានចំនួន ៤ខែ ស្រាប់តែធ្លាក់ខ្លួនឈឺ អ្នកគ្រូ ម៉ូវ សុផាន់ បានដាក់ច្បាប់ ចំនួន ៣ខែ ដោយសារឈឺធ្វើទុក្ខរហូត។ យុវតី ដែលកំព្រាម្តាយតាំងពីវ័យក្មេងរូបនេះ បាននិងកំពុងព្យាបាលជំងឺ ចំនួន ២ខែហើយ៕