* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញបើកព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡាងឆាង អបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា-ចិន

18-05-2026 10:42

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជើញជាអធិបតីបើជាផ្លូវការព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡាងឆាង អបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា-ចិន និងជូនដំណើរក្បូនប្រតិភូ Caravan Tour ធ្វើណើរតាមផ្លូវគោកតាមរថយន្តឆ្លងកាត់ប្រទេសកម្ពុជា ឡាវ និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើរយៈពេលជាង ២០ថ្ងៃ ដើម្បីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា ព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡាងឆាង អបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា-ចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៍ និងកិច​្ចសហប្រតិបត្តិការទេសចរណ៍ និងការតភ្ជាប់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា ឡាវ ចិន និងដើម្បីផ្សព្វផ្សាយនូវយុទ្ធនាការណ៍ទស្សនាកម្ពុជា នៅរដូវកាលប៉ៃតង ២០២៦ ដែលបេសកកម្មនេះមានរយៈពេលពេល ២៣ថ្ង គិតចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៦។

ថ្លែងនាឱកាសនោះដែរលោក ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលបាននិងកំពុងគាំទ្រសហការ និងចូលរួមយ៉ាងសកម្ម ជាមួយក្រសួងទេសចរណ៍ក្នុងការធ្វើ ឱ្យវិស័យទេសចរណ៍កម្ពុជាមានការរីកលូតលាស់ជាលំដាប់។

លោករដ្ឋមន្ត្រី ហួត ហាក់ បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថែរក្សា យ៉ាងខ្ជាប់ខ្ជួននូវសុខសន្តិភាព និងស្ថិរភាពនយោបាយដែលបានមកដោយលំបាក និងបានចាត់ទុកវិស័យទេសចរណ៍ជា«ឆ្អឹងខ្នងសេដ្ឋកិច្ច» និងជា«ការ នាំចេញនៅនឹងកន្លែង» ដោយវិស័យនេះជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានសហគមន៍ផ្ទាល់។

លោករដ្ឋមន្ត្រី ក៏បានចាត់ទុកព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន មេគង្គ-ឡាងឆាង នេះ នឹងជួយពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ផ្សព្វផ្សាយ និងជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ លើកកម្ពស់ការផ្លាស់ ប្តូរវប្បធម៌គ្នាទៅវិញទៅមក ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌ គំនិតផ្តួចផ្តើម ឆ្នាំទេសចរណ៍កម្ពុជា-ចិន។ ព្រឹត្តិការណ៍នេះក៏នឹងជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការទាក់ទាញទេសចរអន្តរជាតិ ជាពិសេសជនជាតិចិនមកទស្សនាកម្ពុជាក្នុងរដូវ កាលបៃតង ក៏ដូចជាបង្កើនការផ្សព្វផ្សាយពីការលើកលែងទិដ្ឋាការសាកល្បង ចូលកម្ពុជា ដល់ជនជាតិចិនរយៈពេល ៤ខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះផងដែរ។

លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើដល់លោក លោកស្រី ប្រតិភូ Caravan Tour ជួយផ្សព្វផ្សាយពីសុខសន្តិភាព សុវត្ថិភាព និងសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យបានទូលំទូលាយ និងបានអំពាវនាវឱ្យបានចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការ៖ ពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!» ពាក្យស្លោកដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី៖ «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព!» និងពាក្យស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍៖ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!» ផងដែរ៕