* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ចេង ប៉េងហាប់ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ

18-05-2026 12:25

(តាកែវ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពត់សរ ក្រោមអធិបតីភាព លោក ចេង ប៉េងហាប់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកជំទាវ លោក-លោកស្រី ជាអនុប្រធាន សមាជិក-សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពត់សរ លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំពត់សរ លោក-លោកស្រីអនុប្រធាន សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពត់សរយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងពិធីនេះ លោក ចេង ប៉េងហាប់ បានថ្លែងរំលឹកដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្តតស៊ូក្នុងបុព្វហេតុរំដោះ ប្រទេសជាតិមាតុភូមិចេញចាកផុតពីរបបប្រល័យពូជសាសន៍ និងដឹកនាំកម្ពុជាឆ្ពោះមកកាន់ការអភិវឌ្ឍបានយ៉ាងច្រើនដូចពេលបច្ចុប្បន្ន ។

លោកថ្លែងបន្តថា ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់រូបបានខិតខំអនុវត្តយ៉ាងម៉ត់ចត់នូវគោលនយោបាយរបស់គណបក្សដើម្បីរក្សាឲ្យបាននូវស្ថេរភាព និងបន្តការអភិវឌ្ឍសង្គម ទោះបីស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិសាកល និងភាពមិនទាន់ប្រាកដប្រជានៅឡើយក្តី ។

លោក ចេង ប៉េងហាប់ ក៏បានគូសរំលេចផងដែរថា តបតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់ក្នុងស្រុកបាទី ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ ការបំពេញការងារក្នុងមូលដ្ឋានរបស់ខ្លួន អនុវត្តឲ្យបានខ្ជាប់ខ្ជួនគោលនយោបាយគណបក្សដើម្បីរក្សាបាននូវស្នាដៃគណបក្ស និងបង្កើតនូវសមិទ្ធផលថ្មីៗជូនគណបក្ស និងប្រទេសជាតិ ហើយការសាងសង់ទីស្នាក់ការគណបក្សនាពេលនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែងក្នុងមូលដ្ឋាន និងក៏ជាសមិទ្ធផលថ្មីជូនគណបក្សផងដែរ។

សូមបញ្ជាក់ជូនផងដែរថា គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពត់សរ នេះ មានទីតាំងស្ថិតក្នុងភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ អគារនេះ មានទទឹង ១០,៥ម៉ែត្រ និងបណ្តោយ ២៧ម៉ែត្រ សាងសង់លើផ្ទៃដីសរុបទំហំ២៥០៣ ម៉ែត្រការ៉េ ដឹកនាំសាងសង់ដោយឯកឧត្តម ចេង ប៉េងហាប់ ចំណាយថវិកាសាងសង់ប្រមាណ ៦ម៉ឺន ដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់នៅដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕