* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សាសនិកឥស្លាមកម្ពុជា ចំនួន១២០០នាក់ហើយ បានចេញទៅធ្វើបុណ្យហាជ្ជ ខណៈនៅសល់១០នាក់ទៀត ទទួលបានព្រះរាជទានពីព្រះចៅសាល់ម៉ាន

18-05-2026 12:35

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ សាសាសនិកឥស្លាមកម្ពុជា ចំនួន១២០០នាក់ហើយ ដែលបានចេញដំណើរទៅធ្វើបុណ្យហាជ្ជ នៅឯប្រទេសអារ៉ាប៊ីសាអូឌីតក្នុងចំណោម១២១០នាក់ ខណៈនៅសល់១០នាក់ទៀត ដែលទទួលបានព្រះរាជទាន ពីព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាលម៉ាន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នឹងចេញដំណើរនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមចំនួន ១៧០ នាក់ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជនយើងជាទូទៅ ហើយថ្ងៃនេះ បានចេញទៅ ដើម្បីប្រតិបត្តិបុណ្យហាជ្ជ គឺលោកសូមផ្ដាំផ្ញើសួរសុខទុក្ខមកដល់បងប្អូនយើងទាំងអស់គ្នា ឲ្យទទួលបាននូវសេចក្តីសុខសប្បាយ។

លោកក៏បានសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជានិច្ចកាល លោកតែងតែបានដោះស្រាយនូវបញ្ហាជាច្រើន ជាពិសេសនាពេលកន្លងមកពាក់ព័ន្ធនឹងចំនួនកូតាអ្នកទៅធ្វើបុណ្យហាជ្ជដែលរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដាក់កម្រិតសម្រាប់ប្រទេសកម្ពុជាមានតែ ៦០០នាក់ប៉ុណ្ណោះ។ ដូច្នេះហើយ សម្តេចតេជោ បានចាត់លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលជាសេនាធិការ ដើម្បីធ្វើការទំនាក់ទំនងជាមួយក្រសួងហាជ្ជី នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាបន្ទាន់។ បន្ទាប់ពីបានពិនិត្យមើលជាក់ស្តែង ដែលកម្ពុជាធ្លាប់បានជួបប្រទះនូវសង្គ្រាម ខកខានមិនបានចូលរួមប្រតិបត្តិបុណ្យហាជ្ជជាង២០ឆ្នាំ ក្រោយមកសម្តេចតេជោ បានធ្វើឲ្យមានសុខសន្តិភាព ព្រមទាំងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ទើបក្រសួងហាជ្ជីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចឲ្យចំនួន១២០០នាក់ ដោយមិនកំណតកូតាឡើយ។

ទេសរដ្ឋមន្ត្រីបានបន្តថា ដោយមើលឃើញពីកំណើនអ្នកចង់ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនៅឆ្នាំ២០២៦នេះ មានចំនួនរហូតដល់១៧០០នាក់ ហើយបានបញ្ជាក់ថា គាត់គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបញ្ចប់រដូវកាលហាជ្ជីឆ្នាំនេះ ដើម្បីជួបរដ្ឋមន្ត្រីក្រសួងហាជ្ជី និងអ៊ុំរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំចំនួនកូតាបន្ថែមជូនសាសនិកឥស្លាមកម្ពុជា បានទៅធ្វើបុណ្យហាជ្ជនៅឆ្នាំក្រោយៗ ឲ្យបានច្រើនបន្ថែមទៀតចន្លោះពី១៥០០ ទៅ២០០០នាក់។

លោកបានបន្ថែមថា ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបប្រជាពលរដ្ឋមានសេដ្ឋកិច្ចល្អប្រសើរជាងមុន ដែលអាចមានលទ្ធភាពទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជដោយក្នុងម្នាក់ៗចំណាយថវិកាចំនួន៦,២០០ដុល្លារសហរដ្ឋអាមេរិក ហើយមានចំនួនអ្នកចុះឈ្មោះសម្រាប់ឆ្នាំក្រោយ ជិតពេញអស់ទៅហើយ។

សូមជម្រាបជូនថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីជាង២លាននាក់ បានអញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយសម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕