* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹក នៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក

18-05-2026 13:13

(សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល អភិរក្សដំណាក់កាលទីមួយ នៅកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក បន្ទាប់ពីការពង្រឹងនៅផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងបានលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ក្រោយចំណាយពេលវេលាចំនួន៦ខែទើបបញ្ចប់ដោយជោគជ័យ។

កញ្ញា ដយ ពេជ្រជឺរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងជាវិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីតាំងពីចុងឆ្នាំ២០២៥មក អ្នកជំនាញបានចាប់ផ្តើមជួសជុល អភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៦ បានបញ្ចប់ការងារជួសជុល ក្នុងដំណាក់កាលទីមួយ ក្នុងប្រវែងបណ្តោយ១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។

ក្នុងដំណាក់កាលទីមួយនេះ អ្នកជំនាញធ្វើការជួសជុលពង្រឹងគ្រឹះនៅតាមកន្លែងដែលបានស្រុត ពង្រឹងខឿនថ្នាក់ទីមួយដែលសាងសង់ពីថ្មបាយក្រៀម និងផ្នែកខ្លះនៃខឿនថ្នាក់ទីពីរ ដែលសាងសង់ពីថ្មភក់ និងបានជំនួសថ្មថ្មី នៅតាមទីតាំងដែលបាត់បង់ និងពុកផុយ ដើម្បីបំពេញរូបរាងឡើងវិញស្របទៅតាមលក្ខណៈបច្ចេកទេស។

ជាផ្នែកមួយនៃគម្រោងជួសជុលអភិរក្សនេះដែរ ក្នុងពេលធ្វើកំណាយស្រាវជ្រាវ មុនដំណើរការជួសជុល ក៏បានរកឃើញចម្លាក់សត្វតោចំនួនមួយ នៅជ្រុងខាងត្បូងនៃកំពង់ទឹក ហើយអ្នកជំនាញផ្នែកអភិរក្សថ្ម ធ្វើការជួសជុលពង្រឹងដើម្បីយកមកដាក់នៅទីតាំងដើមវិញដែរ។

បន្ទាប់ពីការជួសជុលពង្រឹងនៅតាមផ្នែក និងការជួសជុលចម្លាក់តោ រួចតម្តល់នៅទីតាំងដើមវិញ ធ្វើឱ្យរចនាសម្ពន្ធកំពង់ទឹកទាំងមូល មានសោភ័ណភាពស្រស់ស្អាត លើកតម្លៃទីតាំងបុរាណដ្ឋានដែលជាទីតាំងសំខាន់មួយ ក្នុងសម័យអង្គរ សម្រាប់ព្រះរាជាទ្រង់យាងទៅកាន់ប្រាសាទមេបុណ្យខាងកើត។

ទីតាំងនេះ ក៏ជាទីតាំងដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាបានផងដែរ ព្រោះថា កំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាកនេះ មានទីតាំងនៅចំខ្សែអ័ក្សតែមួយនៃព្រះបរមរាជវាំង ប្រាសាទភិមានអាកាស ឆ្ពោះមកខ្លោងទ្វារជ័យ៕