* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំដាំកូនឈើ នៅព្រំដែនស្រុកវាលវែង ដើម្បីកែប្រែមុខមាត់តំបន់ប្រវត្តិសាស្ត្រ និងបង្កើនគម្របព្រៃឈើជាតិ

18-05-2026 14:06

(ពោធិ៍សាត់)៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ យុទ្ធនាការដាំកូនឈើដ៏ធំមួយត្រូវបាន ធ្វើឡើងយ៉ាងគគ្រឹកគគ្រេង នៅតំបន់ព្រំដែននៃស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានដឹកនាំផ្ទាល់ដោយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ត្រីរាជការ ក្រុមយុវជន និងជាពិសេសនោះគឺមានការចូលរួមយ៉ាងសកម្ម ពីសំណាក់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដី។

នៅក្នុងយុទ្ធនាការបៃតងនាឱកាសនោះ លោកអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសរុប ដាំកូនឈើប្រភេទកូនច្រេស ប្រមាណជាង៤,៥០០ដើម នៅតំបន់សមរភូមិមុខទិសទី៤ នៃយោធភូមិភាគ៥ ស្ថិតក្នុងឃុំថ្មដា និងកូនក្ងោក ចំនួន៣០០ដើមបន្ថែមទៀត នៅចំណុចអន្ទង់អាំង តាមបណ្តោយផ្លូវជាតិលេខ១០ ក្នុងឃុំអូរសោម ស្រុកវាលវែង សរុបរួមមានចំនួនរហូតដល់ទៅជាង៤,៨០០ដើម។

ថ្លែងក្នុងឱកាសដាំកូនឈើ លោក ខូយ រីដា បានបញ្ជាក់ពីតម្លៃ និងអត្ថន័យស៊ីជម្រៅថា ការដាំកូនច្រេសប្រមាណ៤,៥០០ដើម នៅតំបន់សមរភូមិមុខទិសទី៤ ឃុំថ្មដានេះ មិនត្រឹមតែជាការបង្កើនគម្របព្រៃឈើ និងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។ ដើមឈើទាំងនេះ នឹងក្លាយជារបងបៃតងដ៏រឹងមាំ តំណាងឱ្យស្មារតីសាមគ្គីភាពរវាងកងទ័ព និងប្រជាពលរដ្ឋ ក្នុងការថែរក្សាទឹកដី និងធម្មជាតិឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបានបន្តថា ចំពោះកូនក្ងោក ចំនួន៣០០ដើម ដែលយើងដាំនៅចំណុចអន្ទង់អាំង តាមបណ្តោយផ្លូវជាតិលេខ១០នេះ គឺដើម្បីត្រៀមលក្ខណៈកែប្រែដងផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលមួយនេះ ឱ្យទៅជាផ្លូវផ្ការីកស្គុះស្គាយ នាពេលអនាគត។ នៅពេលកូនក្ងោកទាំងនេះធំធាត់ វានឹងជួយទាក់ទាញភ្ញៀវទេសចរ លើកកម្ពស់សោភ័ណភាពធម្មជាតិ នៃទឹកដីស្រុកវាលវែង ពិសេសនៅឃុំអូរសោម និងជួយបង្កើតចំណូលដល់សហគមន៍មូលដ្ឋានបន្ថែមទៀត។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា សកម្មភាពចុះដាំកូនឈើជាប្រវត្តិសាស្ត្រនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជា និងណែនាំដល់បណ្តាខេត្តជាប់ព្រំដែនទាំងអស់ ត្រូវរៀបចំកែសម្រួល ដាំដើមឈើ និងរៀបចំជម្រកសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ អនុសាសន៍នេះ ត្រូវបានសម្តេចធិបតី ថ្លែងក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តពោធិ៍សាត់បានគូសបញ្ជាក់ថា សកម្មភាពដាំកូនឈើនេះ មិនមែនទើបតែធ្វើឡើងនៅពេលមានបទបញ្ជាណែនាំនោះឡើយ។ ជាការពិតណាស់ ក្រោមការដឹកនាំផ្ទាល់របស់ លោក ខូយ រីដា អភិបាលខេត្ត ពិសេសមានការចង្អុលបង្ហាញ និងគាំទ្រយ៉ាងពេញទំហឹងពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ គឺតែងតែបានបង្កើតជាចលនាជាតិមួយ ដាស់តឿន និងដឹកនាំបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ឱ្យធ្វើការដាំដុះកូនឈើជាប្រចាំ នៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមខ្នងផ្ទះ ដោយជំរុញទស្សនទាន «យ៉ាងហោចណាស់ ម្នាក់ឱ្យបានដាំកូនឈើមួយដើម» ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ ឱ្យទៅជាខេត្តបៃតង និងមានខ្យល់អាកាសបរិសុទ្ធប្រកបដោយចីរភាព៕