* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ក្នុងខេត្តបាត់ដំបង

18-05-2026 14:18

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងក្រុមគ្រួសារដែលបានមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ដែលជាគោលដៅទេសចរណ៍ដ៏ប្រណីតប្រចាំខេត្តបាត់ដំ
បង។

ក្នុងឱកាសនោះលោក សុខ លូ បានបង្ហាញជូនលោកឯកអគ្គរដ្ឋទូត អំពីវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលសម្រេចបានកន្លងមក ជាពិសេសសួនច្បារថ្មីដែលទើបសាងសង់រួចរាល់ដើម្បីបង្កលក្ខណៈ ងាយស្រួលឱ្យភ្ញៀវអង្គុយ ទស្សនាហ្វូងសត្វប្រចៀវ និងផែនការអភិវឌ្ឍបន្ថែមសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត សប្បាយឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

នាឱកាសនោះលោក វ៉ាន់ឡុលវ៉ាណា បាវីតលុង ឯកអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើប្រណីតភាព ភាពទាក់ទាញ និងទេសភាពដ៏ស្រស់បំព្រងនៃតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តដែលបានអញ្ជើញមកទស្សនាកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅ បានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំគោលដៅទេសចរណ៍មួយនេះ បានកាន់តែស្រស់ស្អាតប្លែក និងមានភាពទាក់ទាញមកទស្សនាហើយចង់មកទស្សនាម្ដងទៀតដោយមិនជិនណាយ។

រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ជាគោលដៅទេសចរណ៍ដ៏សំខាន់ និងជាបេះដូងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងខេត្តបាត់ដំបងដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។ ភ្ញៀវទេសចរដែលមកលេងខេត្តបាត់ដំបងគឺកម្ររំលងទីតាំងនៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសំពៅនេះណាស់ ដោយសារតែនៅទីនេះគឺមានសក្តានុពលយ៉ាងទាក់ទាញដ៏សម្បូរបែប។

ភ្នំសំពៅ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅស្រុកបាណន់ មានចម្ងាយ ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ អ្វីដែលពិសេសនោះគឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះចេញពីល្អាង។

ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គត គឺជាពេលវេលាដ៏ជាក់លាក់ដែលហ្វូងសត្វប្រចៀវ ចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី៕