* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ដ្រាក់ ចំនួន៥៧គ្រួសារ នៅស្រុកត្រាំកក់ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តតាកែវ

18-05-2026 14:49

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ដ្រាក់ ចំនួន៧៥គ្រួសារ មានចំនួន២ឃុំ ក្នុងនោះឃុំតាភេម ចំនួន៧១គ្រួសារ និងឃុំត្រពាំងធំខាងត្បូង ចំនួន៤គ្រួសារ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជានិច្ច អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានោះ លោក វ៉ី សំណាង បានលើកឡើងថា ប្រទេសជាតិយើងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវៃឆ្លាតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ និងបានទាក់ទាញបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗ បានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានការងារធ្វើដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខកំប៉ុង១យួរ, មី១កេស, ប្រេងឆា១លីត្រ, នំ១ប្រអប់, ទឹកត្រី៣ដប, ទឹកស៉ីអ៉ីវ៣ដប, កន្ទេល១, មុង១, ភួយ១, សារុង១, ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕