* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រកាសចូលកាន់តំណែងប្រធានរតនាគារថ្មីខេត្តព្រះវិហារ, លោក ជា សុជាតិ ជំនួសលោក អ៊ាង វណ្ណថា ដែលចូលនិវត្តន៍

18-05-2026 15:08

(ព្រះវិហារ)៖ ប្រធានរតនាគារថ្មីខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយលោក ជា សុជាតិ ជំនួសលោក អ៊ាង វណ្ណថា ដែលបានចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែងនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

នៅក្នុងឱកាសនោះ លោក វ៉ាន់ ពុទ្ធិពល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក អ៊ាង វណ្ណថា និងមន្ត្រីរតនាគារខេត្តទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពនានា បានយ៉ាងមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានណែនាំលោក ជា សុជាតិ ប្រធានថ្មីរតនាគារខេត្ត ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព បង្កើនកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងថវិកាជាតិ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

ដោយឡែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះការចូលកាន់តំណែងរបស់លោក ជា សុជាតិ ដោយចាត់ទុកថា ជាកម្លាំងបន្ថែមដ៏សំខាន់សម្រាប់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្នាក់ខេត្ត។

លោកអភិបាលខេត្ត បានថ្លែងទៀតថា រតនាគារខេត្ត គឺជាសរសៃឈាមដ៏សំខាន់ក្នុងការគាំទ្រដល់ការអនុវត្តការងាររដ្ឋបាល និងការអភិវឌ្ឍនៅមូលដ្ឋាន។ ដូច្នេះការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ គឺជាកត្តាចាំបាច់ដែលត្រូវយកចិត្តទុកដាក់បំផុត។

លោក គីម រិទ្ធី បានថ្លែងជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរតនាគារខេត្តទាំងអស់ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង បំពេញការងារដោយវិជ្ជាជីវៈ និងសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្តដើម្បីធានាដល់ការប្រើប្រាស់ថវិកាជាតិឱ្យមានប្រសិទ្ធភាព ខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕