* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ABC, CMA និង ILO ប្រកាសជាផ្លូវការ កម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

18-05-2026 15:21

(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការអន្តរជាតិខាងការងារ (ILO) នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសជាផ្លូវការកម្មវិធីបណ្តុះបណ្តាលស្តីពី “ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ” នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពី លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO), លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Frouke Boele ប្រធានគ្រប់គ្រងគម្រោងប្រចាំប្រទេស នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងមានវត្តមានចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សិក្ខាកាម ព្រមទាំងតំណាងស្ថាប័នហិរញ្ញវត្ថុ និងអ្នកសារព័ត៌មានប្រមាណ ៦០នាក់។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានកោតសរសើរដល់អង្គការ ILO និងសមាគមមីក្រូហិរញ្ញវត្ថុ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងការអប់រំផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកបន្ថែមថា កម្មវិធីនេះ និងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីលើកកម្ពស់ភាពអង់អាច និងបំពាក់បំប៉នដល់ធនាគារិក ដើម្បីទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

លោកប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងទៀតថា៖ «នៅសមាគមធនាគារ ការកសាងសមត្ថភាពសម្រាប់បុគ្គលិកធនាគារ និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជារបៀបវារៈដ៏ចម្បងរបស់យើង ហើយយើងជឿជាក់យ៉ាងមុតមាំថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាការទទួលខុសត្រូវរួមគ្នា»។

រយៈកម្មវិធីវិញ្ញាបនបត្រនេះ មានគោលបំណងកសាងធនធាន និងបណ្តាញដ៏រឹងមាំនៃគ្រូបង្គោល និងអ្នកជំនាញអប់រំផ្នែកហិរញ្ញវត្ថុដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងស្ថាបន័នហិរញ្ញវត្ថុ សហគមន៍ និងស្ថាប័ននានាទូទាំងប្រទេស។

លោកបញ្ជាក់ជូនថា ការវិនិយោគលើការអប់រំផ្នែកហិរញ្ញវត្ថុនៅថ្ងៃនេះ គឺជាការវិនិយោគលើសង្គមដែលមានភាពធន់ និងសមត្ថភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ថ្ងៃអនាគត៕