* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលស្រុកឆែប នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ នៅភូមិបុស្ស ឃុំម្លូព្រៃពីរ

18-05-2026 15:34

(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាសុក តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ ០១គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោក ឃិត សុធារ៉ា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីអាណិតអាសូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះគ្រួសាររងគ្រោះ ដែលបានជួបហេតុការណ៍ដ៏សោកស្តាយនេះ ព្រមទាំងថ្លែងលើកទឹកចិត្តឱ្យក្រុមគ្រួសារខិតខំតស៊ូជំនះការលំបាក និងបន្តប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម តង់ចំនួន០១ ទឹកសុទ្ធ០១កេស មី០១កេស មុង ភួយ កន្ទេល សារ៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ និងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត ព្រមទាំងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅបឋមរបស់គ្រួសាររងគ្រោះ។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩៖៤៥នាទីយប់ លើផ្ទះរបស់លោក មាស បូរី ជានាយកសាលាបឋមសិក្សា និងភរិយា ឈ្មោះ ឡាច សាម៉េន មុខរបរកសិករ ដោយបានឆាបឆេះផ្ទះឈើប្រក់សុីប្រូ ទំហ៊ំ៨ម៉ែត្រគុណ១៤ម៉ែត្រ និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង៕