* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រើនរម្លឹកឡើងវិញពីការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក និងត្រាអេឡិចត្រូនិក លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា

18-05-2026 16:13

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានធ្វើការក្រើនរម្លឹកឡើងវិញការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងស្មារតីចូលរួមធ្វើសាមញ្ញកម្ម ពន្លឿននីតិវិធី និងការពារផលប្រយោជន៍របស់វិនិយោគិន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមធ្វើការក្រើនរម្លឹកឡើងវិញអំពីយន្តការឌីជីថល និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់សេវារបស់ ក.អ.ក. ដូចខាងក្រោម៖

ការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការអនុម័តចេញវិញ្ញាបនបត្រ ត្រូវបានអនុវត្តទាំងស្រុងតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។

យន្តការនេះត្រូវបានរៀបចំឡើងដើម្បីពន្លឿននីតិវិធី ដោយកាត់បន្ថយការប្រើប្រាស់ក្រដាស់រឹងមកជាទម្រង់ឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដានដំណើរការ នៃការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដោយខ្លួនឯងផ្ទាល់ប្រកបដោយតម្លាភាព។

រាល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងឯកសាររដ្ឋបាលពាក់ព័ន្ធដែលចេញដោយ ប្រព័ន្ធ cdcIPM គឺជាឯកសារឌីជីថល ដែលត្រូវបានចុះហត្ថលេខា និងប្រថាប់ត្រាអេឡិចត្រូនិក (e-Signature និង e-Stamp) មាន QR Code ដែលភ្ជាប់ទៅកាន់ដែនជាតិ “.gov.kh” មានតម្លៃជាជាឯកសារច្បាប់ដើម ដោយមិនចាំបាច់ធ្វើកិត្យានុកូលកម្មឡើយ។

ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ពីភាពត្រឹមត្រូវ សូមវិនិយោគិន និងភាគីពាក់ព័ន្ធ មេត្តាស្កេន QR Code នៅលើឯកសារដូចបានរៀបរាប់ខាងលើ។ ព័ត៌មាននៅលើឯកសារដែលត្រឹមត្រូវ គឺនឹងបង្ហាញដូចគ្នាជាមួយនឹងព័ត៌មានដែលទាញចេញពីដែនជាតិ .gov.kh ។ ផ្ទុយទៅវិញ ក្នុងករណីព័ត៌មាននៅលើឯកសារ មិនដូចគ្នាជាមួយនឹងព័ត៌មានដែលបានបង្ហាញតាមការស្កេន QR Code ឬមិនចេញពីដែនជាតិណាមួយរបស់រដ្ឋាភិបាល នោះបានន័យថាឯកសារមានភាពមិនប្រក្រតី ឬជាឯកសារក្លែងក្លាយ៕