* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧ នៃសាលាពុទ្ធិកបឋមសិក្សា និងពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី អង្គស្នួល

18-05-2026 16:27

(កណ្ដាល)៖ សម្តេចព្រះមង្គលទេពាចារ្យវង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តកនិកាយនៃ ព្រះរាជាណាចក្រកម្ពុជា, ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល, ព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ និងជាព្រះនាយកសាលាពុទ្ធិកបឋមសិក្សា និងពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ ប្តូរ គ្រី បាននិមន្តជាព្រះអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៃសាលាពុទ្ធិកបឋមសិក្សា និងពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី អង្គស្នួល កាលពីថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២៦ ចុងសប្ដាហ៍ទីនេះ។

សម្តេចព្រះមង្គលទេពាចារ្យវង្ស អានេតា បានមានថេរដីកាថា ព្រះពុទ្ធសាសនាបានរួមចំណែក បណ្តុះបណ្តាលធនធានព្រះសង្ឃ និងកាត់ បន្ថយអត្រាអនក្ខរភាពក្នុងសង្គម តាមរយៈការផ្តល់ចំណេះដឹង និងសីលធម៌ ដែលជាគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សង្គមជាតិ និងតម្លៃព្រះពុទ្ធសាសនា។ ទន្ទឹមគ្នានោះ វិស័យព្រះពុទ្ធសាសនា ក៏បានដើរតួនាទីឈានមុខគេផងដែរក្នុងការជួយកសាងប្រទេសកម្ពុជាឲ្យមានការរីកចម្រើនលូតលាស់ទៅមុខ ។

ព្រះអង្គដីកាបន្តថា បច្ចុប្បន្ន ពុទ្ធិកសិក្សាដែលបើកដំណើរការក្នុងវត្តព្រះឥន្ទសាមគ្គីធម៌មាន២កម្រិតគឺ ពុទ្ធិកបឋមសិក្សានិងពុទ្ធិក អនុវិទ្យាល័យ ដែលបង្កើតឡើង បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុង ធម្មយុត្តិកនិកាយ ខេត្តកណ្តាល បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការណ្តុះបណ្តាល ធនធានព្រះសង្ឃនិងសិស្សក្រីក្រឱ្យបានទទួលចំណេះដឹងប្រកបដោយជោគជ័យក្នុងសង្គមខ្មែរ។ សាលាពុទ្ធិកបឋមសិក្សា សម្តេចព្រះមហាសង្ឃរាជបូរ គ្រី សិក្សាតាមកម្មវិធីសិក្សារបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនាមាន ភាសាខ្មែរ ភាសាបាលី ពុទ្ធប្បវត្ត ព្រះវិន័យនិងគណិតវិទ្យា។

ព្រះអង្គមានថេរដីកាបន្ថែមថា បច្ចុប្បន្ន កំពុងជួបប្រទះបញ្ហាប្រឈមសម្រាប់សាលាពុទ្ធិកសិក្សាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ដោយស្នើរនិមន្តបិណ្ឌបាត្រ នូវកុំព្យូទ័រសម្រាប់បង្រៀនដល់សមណសិស្ស សិស្សនុសិស្ស, សៀវភៅដាក់ក្នុងបណ្ណាល័យ និងថវិកាសម្រាប់ទ្រទ្រង់សាលាពុទ្ធិកទាំងពីរកម្រិត(សម្រាប់ប្រាក់ម៉ោងគ្រូបង្រៀន)។

លើសនេះ ព្រះអង្គបានអំពាវនាវលោកគ្រូ អ្នកគ្រូ ជួយសម្រិតសម្រាំង និងបង្កើនគុណភាពអប់រំឲ្យល្អឥតខ្ចិះទៅលើ សិស្សានុសិស្សយើងទាំងអស់ សំដីកសាងធនធានមនុស្សដែលមានគុណភាពល្អពិតប្រាកដ ពិសេសក្រមសិលធម៍ ធម៍វិន័យជាដើម។

កូនសិស្សទាំងអស់គ្នា ក៍ត្រូវតែតាំងចិត្តខិតខំរៀនសូត្រឡើង កុំឲ្យរៀនចាញ់គេ ហើយគោរពតាមឱវាទពុទ្ធសាសនា លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ ក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋ ដើម្បីចូលរួមចំណែកកសាងប្រទេសជាតិឲ្យរុងរឿង រីកចម្រើនឡើងទៅមុខជាលំដាប់៕