* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃចំណាត់ការលើឈ្មោះ សយ បូរ៉ា ដែលបើករថយន្តបុកស្រ្តីម្នាក់ស្លាប់ (Video inside)

18-05-2026 17:28

(បាត់ដំបង)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋានបានចេញការបំភ្លឺម្តងរួចហើយ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ រវាងរថយន្ត និងម៉ូតូនៅចំណុចក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ដែលករណីនេះបណ្តាលឱ្យស្លាប់ជនរងគ្រោះជាអ្នកបើកបរម៉ូតូបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នៅថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០២៦ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានរៀបចំបញ្ជូនសំណុំរឿង ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីបន្ទាប់ពីសមត្ថកិច្ចប្រមូលភស្តុតាងនិងសាក្សីពាក់ ព័ន្ធក្នុងករណីនេះ ដោយបានចោទប្រកាន់ឈ្មោះ សើ សាន់ណាវី ភេទប្រុស ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ដោយ ផ្អែកតាមចម្លើយរបស់ឈ្មោះ សយ បូរ៉ា ភេទប្រុស ដែលជាម្ចាស់រថយន្ត។

អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានដាក់ការ សង្ស័យនិងចោទប្រកាន់លើឈ្មោះ សើ សាន់ណាវី និងបញ្ជាឱ្យសមត្ថកិច្ចស្វែងរកឈ្មោះ សើ សាន់ណាវី ដើម្បីមកបំភ្លឺ ចំពោះការចោទប្រកាន់ខាងលើ។

នៅពេលកំពុងដំណើរការករណីនេះនិងដោយមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមចោទប្រកាន់មកលើ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកផងថា មិនបានអនុវត្តនូវភារកិច្ច ស្របតាមនីតិវិធីច្បាប់នោះ ក្រុមការងាររបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រុមការងាររបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះមកធ្វើការសហការជាមួយសមត្ថកិច្ចនគរបាលលើការងារនេះ ដោយបានពិនិត្យ សិក្សាលើសំណុំរឿង ចុះទៅដល់កន្លែងកើតហេតុ និងលំនៅដ្ឋានរបស់ឪពុក ឈ្មោះ សើ សាន់ណាវី ថែមទៀតផង ជាបន្តបន្ទាប់ឈ្មោះ សើ សាន់ណាវី ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនបាននៅរាជធានីភ្នំពេញ និងបញ្ជូនមកកាន់សាលាដំបូងខេត្តបាត់ដំបង ដែលក្នុងនោះគាត់បានឆ្លើយសារភាពថា រូបគាត់មិនបានជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នោះទេប៉ុន្តែខ្លួន គាត់ត្រូវបានឈ្មោះ សយ បូរ៉ា ជាអ្នកឱ្យទទួលរឿងនេះជំនួស។

ពេលសាកសួររួចចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បាត់ដំបង បានអនុញ្ញាតឱ្យឈ្មោះ សើ សាន់ណាវី វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាធម្មតា។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះ សយ បូរ៉ា ភេទប្រុស អាយុ៥៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទបើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ ប្រព្រឹត្តិនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ទន្ទឹមនេះ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានកោះហៅមន្ត្រីដែលអនុវត្តលើការងារនេះ ចូលទៅបំភ្លឺរួចហើយកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បន្ទាប់ពីឃើញមានការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមចោទប្រកាន់លើមន្ត្រីនគរបាល។ ដើម្បីបង្ហាញអំពីភាពស្អាតស្អំ និងភាពត្រឹមត្រូវក្នុងការអនុវត្ត ភារកិច្ចរបស់ខ្លួន មន្ត្រីនគរបាលដែលអនុវត្តផ្ទាល់បានចូលទៅឆ្លើយបំភ្លឺរួចហើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនថា នៅពេលនេះសំណុំរឿង កំពុងស្ថិតនៅក្នុងសមត្ថកិច្ច នៃចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ក្នុងករណីដែលចៅក្រមស៊ើបសួររកឃើញថា ករណីខាងលើមានការពាក់ព័ន្ធណាមួយ ចំពោះមន្ត្រីនគរបាលដែលអនុវត្តលើករណីខាងលើនេះ ដោយពុំត្រឹមត្រូវតាម ជំនាញតាមវិជ្ជាជីវៈតាមច្បាប់ដែលមានចែងនោះទេ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាថ្នាក់ ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ មិនគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីនោះឡើយ៕