* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh News ទទួលលិខិតសរសើរ «អ្នកនាំសារពិត» ពីក្រសួងព័ត៌មាន ក្រោយចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២»

18-05-2026 18:37

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន​ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានផ្តល់លិខិតសរសើរដល់បណ្តាញព័ត៌មាន Fresh News «អ្នកនាំសារពិត» ដែលចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២​ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។

ការប្រគល់លិខិតសរសើរនេះបានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។

លិខិតសរសើរដែលចុះហត្ថលេខាដោយរដ្ឋម​ន្ត្រី នេត្រ ភក្ត្រា បានសរសេរយ៉ាងដូច្នេះថា៖ «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២​​​​» យុទ្ធនាការនេះមានគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាសុវត្ថិភាពព័ត៌មាន ក្នុងគោលដៅជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងអាចជឿទុកចិត្តបានព្រមទាំងមានសមត្ថភាព ការពារខ្លួនពីផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យា និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ»។

បណ្ដាញព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំអំពីការទទួលបានព័ត៌មានពិត​ មានប្រភពផ្លូវការ​ជាប្រចាំថ្ងៃ ដើម្បីរួមចំណែកជាមួយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា ជាពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយលើកទី១ រហូតដល់យុទ្ធនាការលើកទី២ ដែលបានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃតី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News បានថ្លែងអំណរគុណដល់ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល ចំពោះការផ្តល់លិខិតសរសើរដល់ Fresh News ហើយបណ្តាញព័ត៌មាន Fresh News នៅតែបន្តប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងផ្សព្វផ្សាយព័ត៌មានពិត សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងបុព្វហេតុជាតិ មាតិភូមិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីចូលរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា»៕