រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមប្រទេសឡាវ
18-05-2026 18:58
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមប្រទេសឡាវ ដោយមានការអញ្ជើញចូលពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈមជាក់ស្តែងរបស់វិនិយោគិនជប៉ុនពាក់ព័ន្ធនឹងថ្លៃដើម នៃប្រតិបត្តិការអាជីវកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាសម្រាប់កំណាត់ផ្លូវប្រវែងប្រមាណ ២០០គ.ម ចាប់ពីប៉ាក់សេ ចុះមកដល់ច្រកទ្វារព្រំដែនឡាវ-កម្ពុជា (Nong Nok Khiene – Trea Peang Kriel)៕



















