* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងឧស្សាហកម្មលើកកម្ពស់ស្តង់ដា និងសុវត្ថិភាពឧបករណ៍ឧស្សាហកម្មក្នុងរោងចក្រ និងសិប្បកម្ម

18-05-2026 20:14

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្មលើកកម្ពស់ស្តង់ដា និងសុវត្ថិភាពឧបករណ៍ឧស្សាហកម្មក្នុងរោងចក្រ និងសិប្បកម្ម តាមរយៈការសហការជាមួយក្រុមហ៊ុន តេ ហ្សុង (Te Zhong Shebei Jiance Yanjiu Yuan Cambodia Co., Ltd.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពសម្រាប់ឧបករណ៍ និងម៉ាស៊ីនដែលមានហានិភ័យនៅក្នុងរោងចក្រ និងសិប្បកម្ម។

សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីរាជការក្រសួង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងសមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម សរុបជាង ៣០០ នាក់។

សិក្ខាសាលានេះមានគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្តការគ្រប់គ្រងលក្ខណៈបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្មសម្រាប់ឧបករណ៍ ដូចជាឡចំហាយ ធុងផ្ទុកសម្ពាធខ្ពស់ និងឧបករណ៍ដែលមានហានិភ័យនៅក្នុងរោងចក្រ និងសិប្បកម្ម ឱ្យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ជាមួយគ្នានេះ លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម មានប្រសាសន៍ថា បានបញ្ជាក់ថាការរីកចម្រើនក្នុងវិស័យឧស្សាហកម្ម កម្មមន្តសាល រួមមានឧស្សាហកម្មផលិតសម្លៀកបំពាក់ ជើងស្បែក, វិស័យអគ្គិសនី-អេឡិចត្រូនិក, ការផលិតកង់ និងកង់ម៉ូតូ, ការផលិតកង់ឡាន និងគ្រឿង បន្លាស់, និងការកែច្នៃកសិកម្ម កាន់តែមានសន្ទុះកើនឡើងជាលំដាប់។

លោកបន្តថា «យើងនឹងជួបបញ្ហាប្រឈមមួយចំនួន បង្កជាប៉ះ ពាល់បរិស្ថាន និងសុវត្ថិភាពឧស្សាហកម្ម ដែលបណ្តាលមកពីការធ្វេសប្រហែស និងការប្រើប្រាស់ឧបករណ៍គ្រឿងចក្រគ្រឿងម៉ាស៊ីន មិនមានស្តង់ដារបទដ្ឋានបច្ចេកទេស និងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ ដូច្នេះថ្ងៃនេះក្រសួង ឧ.វ.ប.ន បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) ក៏ដូចជាការអនុវត្តប្រកាសស្តីពីការ ផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថភាពនៃដំណើរការ ឧបករណ៍គ្រឿងចក្រ គ្រឿងម៉ាស៊ីនដែល មានហានិភ័យក្នុងរោងចក្រ និងសិប្បកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់ និងការពារគ្រោះថ្នាក់ដែលកើតមានឡើង ជាយថាហេតុ»។

បើតាមលោក ផែ ច័ន្ទត្រាវុឌ្ឍ នៅកម្ពុជាមានរោងចក្រធុនធំដំណើរការមានចំនួន ៣,០៨៣ រោងចក្រ កើនឡើងចំនួន ៦៥៨ រោងចក្រ ស្មើនឹង ២៧.១៣% បើធៀបទៅនឹងឆ្នាំ២០២៤។ កម្លាំងពលកម្មសរុបមានចំនួន ១,២៦៨,៩៥៣ នាក់ ក្នុង នោះមានស្ត្រីចំនួន ៩០៣,៩៩១នាក់ ស្មើនឹង ៧១.២៤% នៃកម្លាំងពលកម្មសរុប មានការកើនឡើងចំនួន ១០៨,៧៧២នាក់ ស្មើនឹង ៩.៣៨% បើធៀបទៅនឹងឆ្នាំ២០២៤។ ទុនវិនិយោគសរុបមានចំនួន ២៥,១៦៨ លាន ដុល្លារអាមេរិក មានការកើនឡើងចំនួន ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣.០៣% បើធៀបទៅនឹងឆ្នាំ ២០២៤។ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥.៥២% នៃទុនវិនិយោគសរុប ហើយសហគ្រាសធុនតូច មធ្យមនិងសិប្បកម្មក៏មានការរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់៕