* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ហ៊ុន​ សុខា ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានខេត្តកំពត​ ចុះទទួល និងសួរសុខទុក្ខសកម្មជនគណបក្សប្រឆាំង​ ចំនួន៩៧រូប

18-05-2026 20:34

(កំពត)៖ លោកបណ្ឌិត ហ៊ុន​ សុខា ទីប្រឹក្សាសម្តេចតេជោ​ ហ៊ុន​ សែន​ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំក្រុមការងារ ចុះទទួល និងសួរសុខទុក្ខ​ សកម្មជនគណបក្សប្រឆាំង​​ចំនួន ៩៧រូបឃុំត្រមែង​ ស្រុកឈូក ខេតខេត្តកំពត បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពជា នាព្រឹកថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំត្រមែង ដោយមានការចូលរួមពីលោកស្រី​ ជួន​ សុខា ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ឃុំត្រមែង​ និងគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំត្រមែង​ ព្រមទាំងកងកម្លាំងសរុបចំនួន ១៣៥នាក់។

ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋានរបស់គណបក្សភ្លើងទៀន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងក្រុមប្រឆាំង មានតែ បំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនៅឡើយ។ ដោយយើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណដ៏ធំធេងខ្ពស់បំផុតនូវវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្ដូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសផ្ដាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះលោក លោកស្រីបានមើលឃើញច្បាស់ ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជាគឺជាបក្សនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិនិងប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះបងប្អូនដែលបានចាកចេញពីគណបក្សផ្សេងៗមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាគឺជាគណបក្ស ដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការ នយោបាយអាចរស់នៅជាមួយគ្នាបានក្នុងស្មារតី «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» យើងប្ដេជ្ញាចិត្តបន្តសកម្មភាពចុះជួបបងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីពង្រីកមូលដ្ឋានគាំទ្រ និងរក្សាសាមគ្គីភាពឱ្យកាន់តែរឹងមាំ ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»។

សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងដឹកនាំអភិវឌ្ឍប្រទេសជាតិ ប្រកបដោយមាគ៌ាច្បាស់លាស់ ដោយបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៃស្ថានការណ៍ជាតិ និងអន្តរជាតិ៕