* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នាំយកថវិការជូនក្រុមគ្រួសារសព ក្នុងឧបទ្ទវហេតុលិចទូកស្មាច់ នៅសមុទ្រខេត្តកែប

18-05-2026 21:12

(កែប)៖ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បាននាំយកថវិកាមួយចំនួន របស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ជូនក្រុមគ្រួសារសព ក្នុងឧបទ្ទវហេតុលិចទូកស្មាច់នៅសមុទ្រ ក្នុងភូមិសាស្ត្រ នៃភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានរ៉ាប់រងលើការចំណាយផ្សេងៗ ក្នុងកម្មវិធីបុណ្យសពទាំងមូលផងដែរ។

តាមលោក ឃន វុទ្ធី អភិបាលក្រុងកែប បានប្រាប់ Fresh News ឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៧៖៣៥នាទីព្រឹក សពម្តាយ និងកូនៗ ៣នាក់ ត្រូវបានរកឃេីញ នៅទីតាំងផ្សេងៗគ្នា ក្នុងសមុទ្រ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។

លោកអភិបាលក្រុង បញ្ជាក់ទៀតថា នេះជាករណីលិចទូកយ៉ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីត្រឡប់មកពីរាវង៉ាវ នៅមុខឃ្លួងព្រែកសរសៀរ ក៏បណ្តាលឲ្យលិចទូកយ៉ខាងលើ ហើយក្នុងទូកមានមនុស្សចំនួន ៤នាក់ រួមមាន ឪពុក ម្តាយ និងកូនៗ។

ជនរងគ្រោះ រួមមាន៖ ឈ្មោះ រស់ សាម ភេទ ប្រុស អាយុ ៤០ឆ្នាំ នៅរស់ត្រូវជាឪពុក ឈ្មោះ ណាំ ធារី ហៅក្មេក ភេទស្រី អាយុ៣៨ឆ្នាំ (ស្លាប់)ឈ្មោះ សុខ បូរ៉ា ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់) និងឈ្មោះ សុខ បូរិន ភេទប្រុស អាយុ៨ឆ្នាំ (ស្លាប់) ហើយអ្នកទាំងអស់ខាងលេី រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បាននាំយកសាកសពជនរងគ្រោះ មកតម្កល់នៅគេហដ្ឋានគ្រួសារជនរងគ្រោះខាងលើ គឺអភិបាលក្រុងកែប ក្រោមការណែនាំរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលរួមធ្វើបុណ្យតាមប្រពៃណីជាតិ។

គួររំលឹកថា ប៉ុន្មានថ្ងៃកន្លងមកនេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសណែនាំដល់ប្រជានេសាទ ដែលប្រកបរបររកស៊ីនៅសមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងអាកាសធាតុ ចាប់ពីថ្ងៃទី១៨ ខែឧសភា នេះតទៅ ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងមានព្យុះជាដើម៕