* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តស្ទឹងត្រែង ទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិនឆ្ពោះទៅប្រទេសចិន តាមច្រកព្រំដែនកម្ពុជា-ឡាវ

18-05-2026 21:24

(ស្ទឹងត្រែង)៖ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រួមជាមួយថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធជាច្រើន បានអញ្ជើញទទួលស្វាគមន៍ក្បួនរថយន្តទេសចរណ៍អន្តរជាតិ Caravan Tour កម្ពុជា-ចិន ដែលបានធ្វើដំណើរឆ្លងកាត់ខេត្តស្ទឹងត្រែង ដើម្បីបន្តដំណើរឆ្ពោះទៅប្រទេសចិន តាមរយៈច្រកទ្វារអន្តរជាតិត្រពាំងក្រៀល (កម្ពុជា-ឡាវ)។

ព្រឹត្តិការណ៍នេះបានបង្ហាញពីសារៈសំខាន់របស់ខេត្តស្ទឹងត្រែង ក្នុងនាមជាច្រកភ្ជាប់សេដ្ឋកិច្ច និងទេសចរណ៍អន្តរជាតិ ក្នុងតំបន់អនុតំបន់មេគង្គ-ឡានឆាង ដែលកំពុងក្លាយជាគោលដៅចម្បងសម្រាប់ដំណើរទេសចរណ៍ឆ្លងប្រទេស។ ក្បួនរថយន្ត Caravan Tour កម្ពុជា-ចិន នេះ គឺជាផ្នែកមួយនៃកម្មវិធី «Mekong-Lancang River FAM-Trip Discovery» ដែលមានគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តភ្ជាប់បណ្តាប្រទេសក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែរឹងមាំ។

ក្នុងឱកាសនោះ លោក សរ សុពុត្រា បានបញ្ជាក់ថា ការមកដល់នៃក្បួនរថយន្តទេសចរណ៍អន្តរជាតិមួយនេះ គឺជាភស្តុតាងបង្ហាញពីស្ថេរភាពសន្តិសុខ សុវត្ថិភាព និងសមត្ថភាពទទួលភ្ញៀវទេសចររបស់ខេត្តស្ទឹងត្រែងក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យកាន់តែច្រើនឡើង។

ជាមួយគ្នានេះ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដំណើរទស្សនកិច្ចតាមក្បួនរថយន្ត Caravan Tour នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានរថយន្តចូលរួមប្រមាណ ១០ គ្រឿង។ ក្បួននេះនឹងធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា បន្តទៅប្រទេសឡាវ ហើយឆ្ពោះទៅខេត្តយូណាន ប្រទេសចិន ដែលជាគោលដៅសំខាន់នៃកម្មវិធី។

លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៦» ដោយមានការសហការរវាងក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង។

គួរបញ្ជាក់ថា តាមផែនការដែលបានកំណត់ ក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន នឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ តាមច្រកទ្វារអន្តរជាតិខេត្តស្ទឹងត្រែង មុននឹងបន្តដំណើរទៅកាន់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសកម្ពុជា៕