* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គ្រូបង្រៀនម្នាក់ក្តុកក្តួល ពេលរំលឹកសម្តីកូនសិស្សជាទាហាន, សង្ឃឹមថា ពលរដ្ឋខ្មែរមិនភ្លេចទង្វើឈ្លានពានរបស់ថៃលើកម្ពុជា (Video inside)

18-05-2026 21:46

(ភ្នំពេញ)៖ លោក ជាម សុជាតិ គ្រូបង្រៀននៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (PSBU) បានមានអាការៈក្តុកក្តួលយ៉ាងខ្លាំង ពេលរំលឹកសម្តីកូនសិស្សជានាយទាហាន ហើយសង្ឃឹមថា ពលរដ្ឋខ្មែរមិនភ្លេចទង្វើឈ្លានពានរបស់ថៃលើកម្ពុជា។

កូនទាហាននោះនិយាយថា «លោកគ្រូមិនបាច់ទៅសមរភូមិទេ ទុកឲ្យខ្ញុំអ្នកទៅ។ លោកគ្រូទុកខួរក្បាលបណ្តុះអ្នកបន្តវេនចុះ»។

ពាក្យនេះនាំឲ្យ លោក ជាម សុជាតិ អួលដើមក និងនៅតែក្តុកក្តួលពេលលោករំលឹក នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក ដឹកនាំកិច្ចប្រជុំជាមួយក្រុមអន្តរសាសនា ដើម្បីផ្តល់ព័ត៌មានស្តីពីការរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ។

កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយជូនថ្នាក់ដឹកនាំអន្តរសាសនា អំពីព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» ដែល ស.ស.យ.ក. គ្រោងរៀបចំនៅពេលខាងមុខ ដើម្បីឱ្យជនបង្គោលទាំងអស់ធ្វើការផ្សព្វផ្សាយបន្ត និងបំផុសសមាជិក សមាជិការបស់ខ្លួនឱ្យចូលរួមប្រកបដោយស្មារតីស្វាហាប់ និងមោះមុត៕

ខាងក្រោមនេះជាវិដេអូ៖