* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តពោធិ៍សាត់ សម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះករណីហិង្សាលើសត្វព្រៃ (សត្វប្រើស) ជិតផុតពូជ រហូតដល់បាត់បង់ជីវិត នៅក្នុងសហគមន៍

18-05-2026 22:33

(ពោធិ៍សាត់)៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន មានក្តីរំជួលចិត្ត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រហឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។

សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបានឡើយ។

ក្រោយពេលកើតហេតុភ្លាមៗ ដោយមានការសហការ និងផ្តល់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបរិស្ថាន អាជ្ញាធរបានចុះអន្តរាគមន៍ និងបានណែនាំឲ្យនាំយកសាកសពសត្វប្រើសដ៏កម្សត់នោះ ទៅធ្វើបុណ្យកប់នៅក្នុងបរិវេណវត្តអារាមឲ្យបានសមរម្យ។

ជាមួយគ្នានេះដែរ អាជ្ញាធរក៏បាននិមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចកុសល បង្សុកូល និងឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃ សូមឲ្យបានទៅចាប់ជាតិថ្មី ក្នុងសុគតិភព ជាមនុស្សល្អៗ មានវាសនាខ្ពង់ខ្ពស់ និងជៀសផុតពីជីវិតអភ័ព្វដូចក្នុងជាតិនេះទៀត។

រដ្ឋបាលខេត្ត និងមន្ទីរជំនាញ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ។

បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះ អាជ្ញាធរ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានសត្វព្រៃវង្វេងចូលក្នុងភូមិឋាន មេត្តាចូលរួមការពារ ថែរក្សា និងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឲ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនា៕