អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វ អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀត អាចនាំចូលសាច់បង្កក មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា

19-05-2026 07:22

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥បន្ថែមទៀត អាចនាំចូលសាច់បង្កក មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភានេះ។

សូមជម្រាបថា ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖

* មានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់»

* មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់

* ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង

* ត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕