* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ

19-05-2026 08:29

(ស្ទឹងត្រែង)៖ កងទ័ពកម្ពុជា និងកងទ័ពឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ នេះបើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦ នៅឯសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ឆ្នាំ២០២៦នេះ ដោយមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ដែលបានជួបប្រជុំពិភាក្សាគ្នាដោយផ្ទាល់ជាលើកទី០៤ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ចំណែកភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ។

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពអំពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរ ឃើញថាទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ និងបន្តយន្តការទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ ឡាវ-កម្ពុជា) ដោយបានឯកភាពគ្នាបាន លទ្ធផលគួរជាទីមោទនៈ។

នៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាបន្ត និងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យ ក្លាយជាព្រំដែនសន្តិភាព បញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ រក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន។ កងទ័ពនៃប្រទេសទាំងពីរដែលឈរជើងតាមបណ្តោយព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធ នៃ ប្រទេសទាំងពីរក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដូចជា អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធយុទ្ធភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យា (Online Scams) ទំនិញគេចពន្ធ ការរុករកសម្បត្តិធម្មជាតិខុសច្បាប់ ការបរបាញ់សត្វព្រៃ និងបទល្មើសនានា។ល។

បន្តឱ្យកងកម្លាំងការពារពារព្រំដែនរបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងការពារព្រំដែនរបស់កងទ័ពប្រជាជនឡាវ ឱ្យមានការទំនាក់ទំនងការងារដ៏ល្អជាមួយគ្នាជួបប្រជុំផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយជាមួយគ្នារាល់បញ្ហាសន្តិសុខតាមបណ្តាយព្រំដែនដោយសន្តិវិធី និងត្រូវរាយការណ៍ និងសុំគោលការណ៍ពីថ្នាក់លើ ព្រមទាំងចូលរួមទប់ស្កាត់រាល់ការឃោសនារបស់ពួកអមិត្តដែលញុះញុងឱ្យមានអំពើហឹង្សា ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព មិត្តភាពរបស់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឡាវ-កម្ពុជា។

ជាមួយគ្នានេះដែរត្រូវមានវិធានការការពារ ការទប់ស្កាត់ការបង្ហោះដ្រូន ភាគីនីមួយៗមិនត្រូវរំលោភដែនអធិបតេយ្យ នៃប្រទេសទាំងពីរ និងមិនឱ្យមានការបង្ហោះដ្រូននៅតំបន់ព្រំដែនប្រទេសទាំងពីរដែលមិនទាន់ឯកភាពលើកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញឱ្យមានកិច្ចប្រជុំក្នុងមួយឆ្នាំម្តង ជាប្រក្រតីដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះរវាង, កងពលតូចអន្តរាគមន៍លេខ៩ នៃកងយោធពលខេមរភូមិន្ទ និងកងពលថ្មើរជើងទី៥ នៃកងទ័ពប្រជាជនឡាវ, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ(កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់ (ឡាវ), តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់(ឡាវ), តំបន់ប្រតិបត្តិការសឹករងរតនគិរី (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តអាត់តាក់ពើ (ឡាវ)។

ក្នុងករណីបើមានហេតុការណ៍កើតឡើងនៅតំបន់ណាមួយត្រូវសម្របសម្រួលដោះស្រាយនៅតំបន់នោះ។ បន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាងការប្រព្រឹត្តិអំពើល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

បន្តការគាំទ្រឱ្យគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ឡាវ កិច្ចការព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា (JBC) អនុវត្តតាមតួនាទីរបស់ខ្លួន។

បន្តឱ្យមានការរៀបចំកិច្ចប្រជុំទ្វេភាគី នៃគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែននៃប្រទេសទាំងពីរ តាមកម្មវិធីដែលបានឯកភាពគ្នាកន្លងមក ដោយផ្លាស់ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះមួយឆ្នាំម្តង តាម ពេលវេលាជាក់ស្តែង និងកំណត់សមាសភាពចូលរួមភាគីនីមួយៗមិនលើសពី២០រូប។

ភាគីទាំងពីរបានឯកភាពគ្នារក្សាគោលការណ៍សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនប្រទេសទាំងពីរ រាល់បញ្ហាសន្តិសុខដែលកើតឡើងត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី និងត្រូវគោរពអធិបតេយ្យភាព គ្នាទៅវិញទៅមក។

បន្តគាំទ្រ និងលើកកម្ពស់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាពក្នុងនាមជាអ្នកភូមិផងរបងតែមួយ និងអ្នកជិតខាងល្អ ជាពិសេសបណ្តាអង្គភាពដែលឈរជើងតាមបណ្តោយព្រំដែនត្រូវធ្វើការទាក់ទងគ្នាឱ្យបានល្អ និងជាប្រចាំផ្លាស់ប្តូរព័ត៌មានទាន់ សភាពការណ៍ និងបង្កើតឱ្យមានកម្មវិធីសិល្បៈ កម្សាន្ត វប្បធម៌ និងកីឡាជាមួយគ្នាទៅវិញទៅមក។

ភាគីទាំងពីរបន្តអនុវត្តតាមពិធីសារ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី០៥ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា នឹងធ្វើឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយពេលវេលា និងទីកន្លែងប្រជុំនឹងជូនដំណឹងនាពេលក្រោយតាមរយៈការិយាល័យអនុព័ន្ធយោធានៃប្រទេសទាំងពីរ៕