ជូនដំណឹង! ពិធីបុណ្យសិតព្រះពុទ្ធរូបផ្ចាញ់មារ និងផ្កាប្រាក់មហាសាមគ្គីតម្កល់ក្នុងវត្តក្របៅជ្រុំ នឹងរៀបចំនៅរសៀលថ្ងៃទី២៣ ខែឧសភា
19-05-2026 09:52
(ភ្នំពេញ)៖ ភិក្ខុសីលរក្ខិតោ រឹម ណាំណាវ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានសាមគ្គីមូលមតិគ្នាជាឯកច្ឆន្ធផ្តើមធ្វើពិធីបុណ្យសិតព្រះពុទ្ធរូបផ្ចាញ់មារ និងផ្កាប្រាក់មហាសាមគ្គី តម្កល់ក្នុងវត្តកោជ័យនារាម ហៅវត្តក្របៅជ្រុំ ដើម្បីជាប្រយោជន៍ និងជាទីសក្ការៈបូជាដល់ពុទ្ធមាមកជនគ្រប់ទិសទី ស្ថិតនៅភូមិប្រាសាទកើត ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ពិធីបុណ្យនឹងរៀបចំ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រព ចេនឡា។ អាស្រ័យហេតុ ហេតុនេះសូមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបំពេញបុណ្យដោយសទ្ធាជ្រះថ្លារៀងៗខ្លួន៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖







