* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហាជ្ជីផ្លូវការកម្ពុជា ចំនួន១០នាក់ ធ្វើចេញដំណើរទៅអារ៉ាប៊ីសាអូឌីត ដែលទទួលបានព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត

19-05-2026 10:06

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី បានអញ្ជើញជូនដំណើរក្រុមហាជ្ជីផ្លូវការកម្ពុជា ចំនួន១០នាក់ ក្នុងចំណោម១,២១០នាក់ ដើម្បីទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាជើងចុងក្រោយ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះចៅ សាល់ ម៉ានពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ដែលជាភ្ញៀវរបស់ព្រះអង្គ។

ថ្លែងនាឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន រួមជាមួយព្រះរាជទាយាទ មហាម៉ាត់ ប៊ីន សាល់ម៉ាន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះអង្គតែងតែផ្ដល់ជូន សហគមន៍ឥស្លាម ជាច្រើនពាន់នាក់នៅទូទាំងពិភពលោកទៅធ្វើបុណ្យហាជ្ជ ដោយតាមបណ្ដាប្រទេសផ្សេងៗ ទទួលបានទៅតាមចំនួនដែលត្រូវបានបែងចែក ដូចជានៅកម្ពុជា កាលពីឆ្នាំ២០២៥កន្លងទៅ ទទួលបាន១៧នាក់ ក៏ប៉ុន្តែមានការខកខានម្នាក់ ដោយឡែកនៅឆ្នាំនេះ កម្ពុជាទទួលបានតែ១០នាក់ទេ ព្រោះអារ៉ាប៊ីសាអូឌីត ត្រូវបែងចែកទៅឲ្យ នៅតាមបណ្តាប្រទេសជាច្រើន ដែលមានតម្រូវការខ្ពស់។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ការផ្តល់ជូនដល់សហគមន៍ឥស្លាមកម្ពុជាទៅធ្វើបុណ្យហាជ្ជនេះ មិនមែនទើបតែចាប់ផ្តើមនៅសម័យ ព្រះចៅ សាល់ម៉ាន ទេគឺរាប់សិបឆ្នាំមកហើយ ពោលចាប់ពីសម័យកាលព្រះចៅ Fahd bin Abulaziz រហូតមកដល់ព្រះចៅ អាប់ឌុលឡោះ ហើយបន្ទាប់ពីព្រះចៅ អាប់ឌុលឡោះមកគឺ ព្រះចៅ សាល់ម៉ាន នាពេលបច្ចុប្បន្ន។ លោកបន្ថែមថា ការផ្តល់ជូននេះ បានបង្ហាញពីការផ្សាភ្ជាប់រវាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតកាន់តែជិតស្និទ្ធបន្ថែមទៀត និងដើម្បីទំនាក់ទំនង ភាពជាអ្នកកាន់សាសនា ដូចគ្នាដែលយើងមានជាតិសាសន៍ផ្សេងៗពីគ្នា ក៏ប៉ុន្តែយើងគោរពប្រតិបត្តិសាសនាឥស្លាមតែមួយ។

លោកក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខណៈងាយស្រួលដល់សហគមន៍ឥស្លាម ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ និងកិច្ចការផ្សេងៗទៀត ហើយក៏បានអរគុណដល់ ព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានព្រះរាជទានការទៅធ្វើបុណ្យហាជ្ជនាពេលនេះ ដល់សាសនិកឥស្លាមកម្ពុជា ជារៀងរាល់ឆ្នាំ ក៏ដូចជាផ្តល់ជំនួយផ្សេងៗជាច្រើនទៀត នាពេលកន្លងមក និងសូមទូអា (បួងសួង) ទៅចំពោះអល់ឡោះ ឲ្យព្រះអង្គមានព្រះរាជសុខភាព ល្អបរិបូរណ៍ជានិរន្តរ៍។

ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ចរបស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់របស់សាសនាឥស្លាម៕