* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងការងារ ពង្រឹងសមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់

19-05-2026 10:16

(ភ្នំពេញ)៖ លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់។

វគ្គបណ្តុះបណ្តាលនេះ បានសហការរៀបចំដោយវិទ្យាស្ថានជាតិការងារនែក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោងភាពជាដៃគូអង្គការអន្តរជាតិខាងការងារ-សាធារណរដ្ឋកូរ៉េ(ILO-Korea)។

វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ នេះ ផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖

ទី១៖ ការកណត់គ្រោះថ្នាក់ការងារ និងហានិភ័យការងារក្នុងការដ្ឋានសំណង់
ទី២៖ បច្ចេកទេស និងនីតិវិធីធ្វើអធិការកិច្ចលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់
ទី៣៖ បង្ការគ្រោះថ្នាក់ការងារធ្លាក់ពីទីខ្ពស់ ឆក់ និងរលំអគារ
ទី៤៖ ការប្រើប្រាស់គ្រឿងម៉ាស៊ីន និងសម្ភារបរិក្ខារសាងសង់ប្រកបដោយសុវត្ថិភាព
ទី៥៖ សម្ភារការពារបុគ្គលសម្រាប់កម្មករសំណង់
ទី៦៖ ការវាយតម្លៃហានិភ័យ និងវិធានការគ្រប់គ្រងសុវត្ថិភាព និងសុខភាពក្នុងវិស័យសំណង់
ទី៧៖ ការធ្វើកំណត់ត្រា និងរបាយការណ៍នៃគ្រោះថ្នាក់ការងារ
ទី៨៖ ការធ្វើទំនាក់ទំនងជាមួយនិយោជក និងកម្មករនិយោជិត
និងទី៩៖ ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងសុខភាពការងារដល់កម្មករសំណង់។

អ្នកជំនាញខាងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ មកពីសាធារណៈរដ្ឋកូរ៉េ ជាអ្នកបង្រៀនក្នុងវគ្គរយៈពេល៤ថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អធិការការងារ ក្នុងការធានាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងវិស័យសំណង់។ ក្នុងន័យនេះ អធិការការងារមិនត្រូវគ្រាន់តែដើរតួនាទី ជាអ្នកពិនិត្យនិងចាប់កំហុសប៉ុណ្ណោះទេ តែក៏ត្រូវធ្វើជាអ្នកប្រឹក្សា និងជួយនិយោជក និងកម្មករសំណង់ឱ្យចូលរួមលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារផងដែរ។ ហេតុនេះ អធិការការងារត្រូវមានចំណេះដឹងបច្ចេកទេសផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា និងថែមទាំងត្រូវមានជំនាញពិតប្រាកដ ក្នុងការកំណត់អត្តសញ្ញាណគ្រោះថ្នាក់ការងារ ការវាយតម្លៃហានិភ័យ ការបង្ការគ្រោះថ្នាក់ការងារ ការទំនាក់ទំនង និងការដោះស្រាយបញ្ហា។

លោករដ្ឋលេខាធិការក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចែករំលែកបទពិសោធ និងចំណេះដឹង ខណៈពេលដែលសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន ហើយសំណង់នានាកាន់តែមានភាពទំនើប ការការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតដែលធ្វើការនៅក្នុងការដ្ឋាន សំណង់គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕