* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រ សម្រាប់អតីតពលករពីប្រទេសថៃ

19-05-2026 10:20

(បាត់ដំបង)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នាសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែងនៃ RPL សម្រាប់អតីតពលករក្នុងការបំប្លែងពីបទពិសោធទៅជាវិញ្ញាបនបត្រឱ្យទទួលបានការងារ និងចំណូលកាន់តែល្អប្រសើរ ក៏ដូចជាបញ្ហាប្រឈមក្នុងពេលអនុវត្តផងដែរ។

តាមរយៈការសង្កេតផ្ទាល់នាថ្ងៃនេះបានផ្តល់មកនូវការយល់ដឹងយ៉ាងស៊ីជម្រៅពីផលជះវិជ្ជមានជាក់ស្តែងនៃគំនិតផ្តួចផ្តើមស្នូលពីកម្មវិធី RPL ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមដ៏យូរអង្វែងរវាងរាជរដ្ឋាភិបាល និងដៃគូ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ខណៈកម្មវិធីនេះដើរតួនាទីសំខាន់ក្នុងការភ្ជាប់គម្លាតរវាងការអប់រំមូលដ្ឋាន និងការងារប្រកដោយសេចក្តីថ្លៃថ្នូរដល់យុវជនកម្ពុជា ជាពិសេសអតីតពលករ យុវជនក្រៅប្រព័ន្ធសិក្សា និងក្រុមងាយរងគ្រោះ។

អតីតពលករពីប្រទេសថៃជិត ១០០នាក់ (ស្រី ៧នាក់) ទទួលបានវិញ្ញាបនបត្រពីកម្មវិធី RPL នៅវិទ្យាស្ថាន BIT ចាប់តាំងពីដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ក្នុងនោះពលករចំនួន៥នាក់បានឡើងចែករំលែកបទពិសោធ និងបង្ហាញក្តីរីករាយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព និងជំនាញដែលមិនដែលនឹកស្មានដល់នាពេលកន្លងមក។ ពួកគាត់អះអាងថា វិញ្ញាបនបត្រនេះពិតជាសំខាន់និងមានអត្ថប្រយោជន៍ទាំងពេលបច្ចុប្បន្ន និងអនាគត ព្រោះវាធ្វើឱ្យពួកគាត់កាន់តែមានជំនឿចិត្តលើការងារខ្លួនឯងកាន់តែខ្លាំង ជាពិសេសមានឱកាសទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។ តំណាងឱ្យអ្នកទទួលវិញ្ញាបនបត្រពួកគាត់បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះឡើង ហើយពួកគាត់ក៏សំណូមពរឱ្យមានការបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតផងដែរ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ និងអបអរសាទរចំពោះប្អូនៗទាំង ៥នាក់ ក៏ដូចជាអ្នកទទួលបានវិញ្ញាបនបត្រផ្សេងៗទៀត ដោយឯកឧត្តមសង្កេតឃើញថា ក្រោយពីទទួលបានវិញ្ញាបនបត្រប្អូនៗហាក់បីដូចជាមានជំនឿទុកចិត្តនៅក្នុងខ្លួនកាន់តែខ្លាំង។ វិញ្ញាបនបត្រនេះអាចនឹងធ្វើឱ្យកន្លែងការងារក៏កាន់តែជឿទុកចិត្ត ព្រមទាំងពិចារណាផ្ដល់ជាកម្រៃបន្ថែមផងដែរ។ ចំណែកអ្នកមានវិញ្ញាបនបត្រហើយទៅប្រកបមុខរបរដោយខ្លួនឯង ដូចជាដុតនំជាដើម ក៏នឹងធ្វើឱ្យអតិថិជនកាន់តែទទួលស្គាល់ ជឿទុកចិត្ត និងទទួលបានប្រាក់ចំណូលច្រើនផងដែរ។ ឯកឧត្តមបន្តថា ក្រៅពីនេះ ប្អូនៗក៏មានឱកាសចេះនូវជំនាញផ្សេងៗទៀត ដូចជាជំនាញទំនាក់ទំនងជាមួយនឹងអតិថិជន។ ភាពជោគជ័យរបស់ប្អូនៗ គឺជាការរំលឹកដ៏មានអត្ថន័យថា ជំនាញដែលកើតចេញពីការខិតខំ និងបទពិសោធជាក់ស្តែង គឺជាទ្រព្យសម្បត្តិដ៏សំខាន់ៗ ដែលសមនឹងទទួលបានការទទួលស្គាល់ជាផ្លូវការពេញលេញ។

លោក ហេង សួរ បានលើកទឹកចិត្តដល់ប្អូនៗឱ្យជួយបន្តផ្សព្វផ្សាយដល់អ្នកជិតខាង និងអតីតពលករដូចគ្នាឱ្យដាក់ពាក្យធ្វើតេស្តប្រឡងទទួលវិញ្ញាបនបត្រពីកម្មវិធី RPL ដោយឥតគិតថ្លៃនេះ តាមរយៈការឧបត្ថម្ភពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាប្អូនៗជាអ្នកដែលស័ក្តិសមនិងពូកែក្នុងការជួយផ្សាយប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានពិចារណាក្នុងការសម្រួលលក្ខខណ្ឌដាក់ពាក្យប្រឡង ជាពិសេសលើកទឹកចិត្តដល់អតីតពលករជាស្រ្តីឱ្យបានកាន់តែច្រើន។

តំណាង UN ប្រចាំកម្ពុជា អង្គការ ILO និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) សុទ្ធតែបានសម្តែងនូវការអបអរសាទរចំពោះអ្នកទទួលបានវិញ្ញាបនបត្រទាំងអស់ ជាពិសេសការចែករំលែកបទពិសោធរបស់ប្អូនៗទាំង៥នាក់។ លោកស្រី Xiaoyan Qian មានប្រសាសន៍ថា ប្អូនៗទាំងអស់គឺពិតជាគំរូល្អ ដែលអាចក្លាយជា «ទូតសុច្ឆន្ទៈសម្រាប់ RPL» នៅក្នុងវិស័យផ្សេងៗដែលពួកគាត់កំពុងធ្វើការ ជាពិសេសស្រ្តី។ លោកស្រីសង្ឃឹមថា និយោជករបស់ពួកគាត់នឹងឱ្យតម្លៃដល់ការធ្វើតេស្តនេះ ហើយទាំងអតីតពលករ និងកម្មករផ្សេងទៀតក៏អាចចូលរួមការធ្វើតេស្តផងដែរ។ លោកស្រីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ហេង សួរ នាពេលអនាគត កម្មវិធីនេះនឹងកាន់តែរីកចម្រើនបន្ថែមទៀត ដែលនឹងជួយកសាងទំនុកចិត្តមិនត្រឹមតែអតីតពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់យុវជនជំនាន់ក្រោយផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ ការផ្តល់នូវធាតុចូលយ៉ាងផុសផុលពីសំណាក់អ្នកចូលរួមពាក់ព័ន្ធ និងសំណូមពរ ដើម្បីឱ្យដំណើរការនៃការអនុវត្តកម្មវិធី RPL កាន់តែមានភាពរលូន និងកាន់តែទទួលបានការចុះឈ្មោះចូលរួមប្រឡង និងទទួលវិញ្ញាបនបត្រកាន់តែខ្ពស់ថែមទៀត៕