* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ឈួរ សុបញ្ញា ស្នើថាពេលរៀបចំកម្មវិធីជាតិនានា គួរតែច្រៀងចម្រៀងជាតិ ទាំង ៣វគ្គ និងច្រៀងដោយផ្ទាល់ ដើម្បីដាស់ស្មារតីជាតិ

19-05-2026 10:28

(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា សមាជិកគណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកជាគំនិត និងស្នើថា ពេលរៀបចំកម្មវិធីជាតិនានា គួរតែច្រៀងបទនរគររាជ ដែលជាចម្រៀងជាតិ ចំនួន ៣វគ្គ និងច្រៀងដោយផ្ទាល់ ដើម្បីដាស់ស្មារតីជាតិ បន្ថែមទៀត។

បើតាមលោក ឈួរ សុបញ្ញា យោងតាមបទពិសោធន៍ដែលលោកដើរអង្កេតនៅតាមប្រទេសនានានា កន្លែងកម្មវិធីណា ដែលគេច្រៀងចម្រៀងជាតិដោយផ្ទាល់ ស្មារតីស្នេហាជាតិ មានថាមពលខ្លាំងក្លា ជាងការមិនច្រៀង។

លោកបានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសលោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក ដឹកនាំកិច្ចប្រជុំជាមួយក្រុមអន្តរសាសនា ដើម្បីផ្តល់ព័ត៌មានស្តីពីការរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ។

កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយជូនថ្នាក់ដឹកនាំអន្តរសាសនា អំពីព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» ដែល ស.ស.យ.ក. គ្រោងរៀបចំនៅពេលខាងមុខ ដើម្បីឱ្យជនបង្គោលទាំងអស់ធ្វើការផ្សព្វផ្សាយបន្ត និងបំផុសសមាជិក សមាជិការបស់ខ្លួនឱ្យចូលរួមប្រកបដោយស្មារតីស្វាហាប់ និងមោះមុត៕