* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមការងារបច្ចេកទេស មកពីក្រសួងស្ថាប័នពាក់ព័ន្ធបន្តពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពនិងសុខភាពការងារ

19-05-2026 11:13

(ភ្នំពេញ)៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្រ្តី សរុបចំនួន ៥០នាក់ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ក្នុងកម្រិតបច្ចេកទេស ជាពិសេសត្រង់ចំណុចដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្ដល់ធាតុចូល ដើម្បីធានាសង្គតិភាពនៃបទប្បញ្ញត្តិច្បាប់។

នាឱកាសនោះ លោក ហួត ស៊ីនាដ បានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំសេចក្តីព្រាង «ច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ» ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ និងឧត្តមានុវត្តន៍នៅក្នុងតំបន់អាស៊ាននិងបណ្តាប្រទេសអភិវឌ្ឍន៍ដែលបញ្ជាទិញទំនិញពីកម្ពុជា។ ឯកឧត្តម បានបន្ថែមថាច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារផ្ដោតសំខាន់លើការការពារសុវត្ថិភាពនិងសុខភាពរបស់បងប្អូនកម្មករនិយោជិត លើកកម្ពស់បរិយាកាសការងារល្អ និងបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។

ទន្ទឹមនេះ លោកក៏បានបញ្ជាក់ជូនអង្គប្រជុំអំពីកាតព្វកិច្ចរបស់កម្ពុជាពាក់ព័ន្ធនឹងការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ (ILO) តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាពនិងសុខភាពការងារ។

ជាលទ្ធផល អង្គប្រជុំបានគាំទ្រក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី សុវត្ថិភាពនិងសុខភាពការងារ និងប្តេជ្ញាបន្តចូលរួមពិនិត្យ និងផ្តល់យោបល់ឱ្យបានគ្រប់ជ្រុងជ្រោយលើសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពនិងសុខភាពការងារ៕