* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េ ប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរ (Video inside)

19-05-2026 12:58

(ភ្នំពេញ)៖ លោក មេសុត អើសចាន់ ឯកអគ្គរដ្ឋទូតថ្មីរបស់តួគីយ៉េប្រចាំនៅកម្ពុជា បានប្តេជ្ញា​ប្រឹង​ប្រែងធ្វើឱ្យទំនាក់ទំនងរវាងតួគីយ៉េ និងកម្ពុជា កាន់តែល្អប្រសើរថែមទៀតនៅ​ក្នុង​អាណត្តិការងាររបស់លោក។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូតអញ្ជើញជួប និងប្រគល់សារ​តាំង​ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ​ដោយអបអរ​សាទ​រចំពោះ​លោកឯកអគ្គរដ្ឋទូតរបស់តួគីយ៉េ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត​ប្រចាំនៅកម្ពុជា។

សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូត មកកាន់ប្រទេស​កម្ពុជា​នៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគី​រវាង​កម្ពុជា និងតួ​គី​យ៉េ។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកឯកអគ្គរដ្ឋទូត ក្នុងបេសកកម្មជាឯកអគ្គរដ្ឋ​ទូត​នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួគីយ៉េឱ្យកាន់តែរីកចម្រើនបន្តទៀត។

លោកឯកអគ្គរដ្ឋទូតតួគីយ៉េ បានលើកឡើងថា ជាកិត្តិយសណាស់ដែលលោក មានឱកាស​ជួប និងជូនសារតាំងទៅសម្ដេចតេជោ ជាប្រមុខរដ្ឋស្តីទីនាពេលនេះ។ លោកបន្តថា ក្នុង​តួនា​ទី​​ជាឯកអគ្គរដ្ឋទូតតួគីយ៉េនៅកម្ពុជា លោក នឹងខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនង​ឱ្យកាន់តែ​ល្អរ​វាង​កម្ពុជា និងតួគីយ៉េ។ លោកក៏បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពូន​ជ្រុំ​បន្ថែម​នូវ​ទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ។

សម្ដេចតេជោប្រមុខរដ្ឋស្តីទី បានអរគុណ និងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ លោកឯក​អគ្គ​​រដ្ឋ​​ទូត ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងតួកគី។ សម្ដេចតេជោ បានពេញ​ចិត្ត​​ចំពោះ​វឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ន​នីតិ​ប្រតិ​បត្តិ​ ក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា។

សម្តេ​ចតេជោ បានរំលឹកដែរថា នាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះ​ហើរជា​មួយ​គ្នា និងមានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ បង្ហាញយ៉ាងច្បាស់អំពី​ការ​ផ្ដល់​តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។

សម្ដេចតេជោ ក៏បានអរគុណចំពោះតួគីយ៉េ ដែលកន្លងមកបានចូលរួមចំណែក​ជួយកម្ពុជា​ ជាពិសេស គឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរនៅមាន​សក្កា​នុពលជាច្រើនទៀតដែលត្រូវពង្រឹង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំង​ពីរ​កាន់​តែរឹងមាំ៕